ស្លាប់ ៣៤ នាក់ជា​កម្មករ​សង់​កីឡដ្ឋាន​ត្រៀម World Cup 2022 នៅ​កាតា

  • 2020-04-13 03:16:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យ៉ាងហោច​ណាស់ មាន​កម្មករ ចំនួន ៣៤ នាក់​បាន​ស្លាប់ អំឡុង​ពេល​ធ្វើការ​ដើម្បី​បញ្ចប់​គម្រោង​សាង​សង់​កីឡដ្ឋាន​ដែល​​ត្រៀម World Cup 2022 នៅ​ក្នុង​​ប្រទេស កាតា។ តួលេខនេះមិនមែន​ជា​ករណី​ឆ្លង​វីរុស​កូវីដ ១៩ នោះទេ​។

កម្មករ / រូបថត៖ Tom Jenkins/The Guardian
តាម​របាយការណ៍ពី ​ក្រុម​អង្កេត​ការ​របស់​អង្គកា​រសិទ្ធ​មនុស្ស​ពិភពលោក បាន​ឲ្យ​ដឹង​ថា កម្មករ​ចំណាក​ស្រុក​​ដែល​មក​ស្នាក់​នៅនោះ បាន​ធ្វើការ​ច្រើនជាង ៧៧ ម៉ោង​ក្នុង​មួយ​សប្តាហ៍ ជាមួយ​នឹង​ប្រាក់​ឈ្នួល​​​មិន​សម​ប្រកប មាន​ខ្លះ​មិន​ទទួល​បាន​ប្រាក់​ឈ្នួល​​ផង​។ យ៉ាងណាក្តី ​ប្រធាន​បទ​ក្តៅ​នៃ​ភាពមិន​ប្រក្រតី​នៅ កាតា គេ​កំពុង​តែ​សិក្សា​បន្ត ខណៈ​ដែល​ចំនួន​អ្នក​ស្លាប់​សារ​វីរុស​មាន​តែ ៧ នាក់​ប៉ុណ្ណោះ​និងឆ្លងឡើងដល់ ២៩៧៩ នាក់​ក្នុង​ប្រទេស​។

ដោយឡែក​ប្រធាន FIFA លោក Gianni Infantino ក៏​បាន​លើក​ឡើង​ក្នុង​សន្និសិត​សារព័ត៌មានមួយអំពី អនាគត​នៃ​ការ​ប្រកួត​បាល់​ទាត់ អំឡុង​ពេល​វាយលុក​វីរុស​កូវីដ ១៩ ​ក្នុង​នោះលោក​ក៏​បាន​រំលេច​ដែរ​ថា អ្នក​គ្រប់​គ្នា គួរ​តែ​គិត​គូរ​លើ​សុខភាព ជា​ជាង​ប្រាក់​ចំណេញ ឬ​ការ​លេ​ងកីឡារ។

លោក​ ក៏​បន្ថែម​ទៀតថា ខាង FIFA បាន​ត្រៀម​កញ្ចប់​ថរិកា​មួយ​ចំណែក​រួច​ហើយ​ដែរ ដើម្បី​គ្រោង​នឹង​ជួយ​ដល់ បាល់ទាត់៕

លោក Gianni Infantino

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ Dailymail | theguardian ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;