Walker ជប់​លៀងហៅ​ នារី​រក​ស៊ី​ផ្លូវភេទ​ ត្រូវ​គ្រូព្រមាន​មិន​ឲ្យ​ជាប់​ជម្រើសជាតិ​ អង់គ្លេស​

  • 2020-04-14 10:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Gareth Southgate បាន​បង្ហោះ​សារផ្ទាល់​ខ្លួនអំពើ រឿង​រ៉ាវ​របស់ខ្សែការពារ​ក្លឹប Manchester City បាន​សាង​ឡើង ដោយ​បង្កើត​កម្មវិធី​ជួប​ជុំជប់​លៀងមួយ ព្រម​ទាំង​ហៅ នារី​រក​ស៊ី​ផ្លូវភេទ មក​ថត​ជា​វីដេអូ​អាសអាភាស​ជាមួយ​មិត្ត​ភក្តិ កាល​ពី​សប្ដាហ៍​មុន។

លោក Gareth Southgate និង Walker ពេលប្រកួតកន្លងមក
​អ្នកចាត់ការទូទៅ​របស់​ក្រុម​បាល់ទាត់ជម្រើស​ជាតិ​ អង់គ្លេស រូប​នេះ​បាន​សម្រេច​ចិត្តថា នឹង​មិន​ដាក់ខ្សែការពារ​ម្នាក់​នេះ ចូលជម្រើស​ជាតិទៀតនោះទេ ហើយ​នឹង​ជា​រៀង​រហូត បើ​ទោះ​បី Walker បាន​ចេញ​មុខ​សុំទោស​ ជា​សាធារណៈរួច​ហើយក៏​ដោយ។

យ៉ាងណា សហព័ន្ធ​បាល់ទាត់​ អង់គ្លេស នៅ​មិន​ទាន់ឃើញ​បញ្ចេញ​សេចក្តី​ផ្លូវការ​លើ​រឿង​នេះ​នៅ​ឡើយ​ទេ។ ផ្ទុយ​ទៅ​វិញ ក្លឹប Manchester City បាន​ធ្វើ​ការផាក​​ពិន័យ​ប្រមាណ​ជា​ ២៥ ម៉ឺន​ផោន ប៉ុន្តែ​តំណែង​បាន​លេង​ទៀត ឬ​អត់ នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ៕

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;