បើ​បាន​មែន​ល្មម​ស៊ីដាច់​គេ គំរូ iPhone 12 Pro ​ប្រើ​កាមេរ៉ា ៤ គ្រាប់​និង​ល្បឿន​អេក្រង់ 120Hz

  • 2020-04-15 03:58:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្រាប់​ការ​ចេញ​ផ្សាយ iPhone 12 Pro នៅ​ឆ្នាំ ២០២០ នេះ ត្រូវ​បាន​អ្នក​ជំនាញ​ប្រមើល​មើល​ថា​នឹង​មាន​ការ​ផ្លាស់ប្តូរ​ច្រើន ​មិន​ថា​តែ​រូបរាង​និង​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន។

ប្រភព​ពី​អ្នករចនា ConceptsiPhone បាន​ចេញផ្សាយ​វីដេអូ​គំរូ iPhone 12 Pro ដែល​អះអាង​ថា​នឹង​មាន​បំពាក់​នូវ LiDAR Sensor អម​កាមេរ៉ា​ក្រោយ ៤ គ្រាប់ និង​អេក្រង់​ល្បឿន​លឿន 120Hz។

ចំណុច​ខ្លឹម​អាច​បំពាក់​លើ iPhone 12 Pro មាន​ដូច​ខាង​ក្រោម៖

  • ល្បឿន​អេក្រង់ 120Hz
  • អេក្រង់ Pro Retina XDR គាំទ្រ​ល្បឿន Touch-Sensing 240Hz
  • កាមេរ៉ា​មុខ​បង្កប់​ក្រោម​អេក្រង់
  • បន្ទះ​ឈីប Apple A14 Bionic 5nm
  • គាំទ្រ​ការ​សាក​ថ្ម​ឥត​ខ្សែ​ទៅ​ឧបករណ៍​ដទៃ Reverse Charging
  • ថ្ម​កាន់​ជាង​ iPhone 11 Pro ២ ម៉ោង
  • រន្ធ​សាក USB-C
  • ប៊ូតុង​សំឡេង​រចនាបថ​ថ្មី
  • កាមេរ៉ា​ក្រោយ ៤ គ្រាប់+LiDAR Sensor
  • អាច​ថត​វីដេអូ Slow Mo នៅ​កម្រិត 4K

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ techmoblog ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី
;