ខ្លួននាគនៅលើប្រាសាទថៃនេះ បង្កើតឡើងក្នុងគោលបំណងពិសេស១
- 2020-04-16 06:17:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លួននាគនៅលើប្រាសាទថៃនេះ បង្កើតឡើងក្នុងគោលបំណងពិសេស១
ចន្លោះមិនឃើញ
ស្ថិតនៅក្នុងខេត្ត Nakhon Pathnom ប្រមាណ៤០គីឡូម៉ែត្រពីទីក្រុងបាងកក ប្រាសាទវត្ត Samphran បានក្លាយជាទីទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅក្នុងប្រទេសថៃ។ បើក្រឡេកមើលប្រាសាទនេះ ច្បាស់ណាស់អ្វីដែលជាទីចាប់អារម្មណ៍ដំបូងគេគឺរចនាបថរូបនាគដែលនៅព័ទ្ធជុំវិញប៉មប្រាសាទ។
ប្រាសាទពណ៌ផ្កាឈូកបែបសាសនាព្រះពុទ្ធនេះ មានចំនួន ១៧ជាន់ ស្មើនឹងកម្ពស់ ៨០ម៉ែត្រ។ អ្នកកាន់ព្រះពុទ្ធសាសនាជឿថា កម្ពស់៨០ម៉ែត្រនេះធ្វើឡើងឲ្យដូចទៅនឹងព្រះជន្មរបស់ព្រះពុទ្ធនៅពេលទ្រង់ចូលបរិនិព្វាន។ ចំណែកឯខ្លួននាគត្រូវបានកសាងឡើងដោយព័ទ្ធជុំវិញប្រាសាទតាំងពីក្រោមឡើងទៅដល់លើកំពូល ពោលគឺកន្ទុយនៅខាងក្រោម ឯក្បាលនាគនៅលើដំបូលប្រាសាទ ក្នុងជំនឿជឿថាវានឹងអាចជួយថែរក្សាប្រាសាទទាំងមូល ក៏ដូចជាអ្នកចូលទៅទស្សនា។
មិនត្រឹមតែជារចនាបថលម្អទាក់ទាញភ្នែកនោះទេ រូបនាគនេះក៏ត្រូវធ្វើឡើងក្នុងគោលបំណងពិសេស១ទៀតផងដែរ។ វាត្រូវបានដាក់បម្រើការជារូងផ្លូវសម្រាប់ដើរឡើងទៅលើកំពូលប្រាសាទ។ យ៉ាងណាមិញ បច្ចុប្បន្នមានការបិទផ្នែកខ្លះនៃរូងនេះក៏ព្រោះតែភាពទ្រុឌទ្រោមមួយចំនួន។
សូមបញ្ជាក់ថា ប្រាសាទវត្ត Samphran មានអាយុកាលជាង ៣០ឆ្នាំ ហើយគោលបំណងដំបូងឡើយគឺទុកជាកន្លែងសម្រាប់ព្រះសង្ឃសិក្សាព្រះធម៌ និងសមាធិ៕