ប្រធាន​លីគ​ La Liga ចេញ​មុខ​តប​នឹង​ សហព័ន្ធ​បាល់​ទាត់​អេស្ប៉ាញរឿង​កំណត់ក្រុម​បាន​កៅអី​លេង​ U​C​L​

  • 2020-04-17 07:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Javier Tebas ជា​ប្រធាន​លីគ​ La Liga បាន​ចេញ​​មុខ​​តប​​នឹង​ សហព័ន្ធ​​បាល់​​ទាត់​​អេស្ប៉ាញ ដែល​បាន​លូក​ដៃ និង​ផ្តល់ជម្រើស​ និង​សំណើរលើ​រឿង​​កំណត់​ក្រុម​​បាន​​កៅអី​​លេង UEFA Champions League/ Europa League និងក្រុម​ណា​លើកពានលីគ ដែល​មិន​ទាន់​​បញ្ចប់ទៅ ១០០% កាល​ពី​ពេល​ថ្មីៗ។

លោក Javier Tebas
ប្រធានលីគ​រូប​នេះ បាន​និយាយថា ខាង​សហព័ន្ធ​ មិន​អាច​មក​លូក​ដៃ​លើកិច្ចការ​នេះ​ទេ ទោះជា​ពួកគេ​ប្រៀប​ដូច​ជា ឪពុក-ម្តាយ ដែល​មាន​នាទី​អ្នក​មើលថៃ ​ក៏ដោយ។

ប្រសិន​បើ​លីគ​មិន​អាច​បញ្ចប់បាន ក្នុងនាម​លោកដែល​ជាប្រធាន នឹង​រក​ដំណោះស្រាយ​បន្ត ថាតើ​គួរ​សម្រេចចិត្ត​បែបណា​។ លោក​បន្ថែម​ថា យោង​ទៅ​តាម​មាត្រា​ទី ៣៣,១ នៃ​ច្បាប់​កីឡា​ប្រទេសអេស្ប៉ាញ សហព័ន្ធ​ គ្មាន​សិទ្ធលើ​រឿង​នេះទេ៕

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ Besoccer ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;