ទស្សនា​បច្ចេកទេស​លេង​របស់ ខ្សែ​ការពារ​ ដែល​ Man City ហ៊ាន​ចាយលុយ​យក​​ពី បេរ៉ូ

  • 2020-04-20 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Kluiverth Aguilar (ឈ្មោះពិបាកអានបន្តិច ហេហេ!) ជាកីឡាករ​លេង​ក្នុង​តំណែងជា ខ្សែ​ការពារ​ ឲ្យ​ក្លឹប​ Alianza Lima ស្ថិត​ក្នុង​ប្រទេស​ បេ៉រូ។

Aguilar
ខ្សែការពារ​វ័យ ១៧ ឆ្នាំ​រូប​នេះ ត្រូវ​បាន​វិបសាយ​ផ្លូវការក្លឹប​ទូកក្ដោងខៀវ ឬមេឃខៀវ ចុះផ្សាយ​ថា នឹង​ផ្លាស់​មក​កាន់​ក្លឹប Manhester City នៅ​ឆ្នាំ ២០២១ ប៉ុន្តែដោយសារ​តែ​កត្តា​មិន​ទាន់​គ្រប់ ១៨ ឆ្នាំ ដូចនេះ​ យុវជន​រូប​នេះ ​នឹង​បន្ត​លេង​នៅ​ជាមួយ​ក្លឹប​ដើម​សិន ដល់​រដូវកា​ល​ដោះដូរ​ឆ្នាំ​ក្រោយ (នៅ​ថ្ងៃ​​​ទី ៥ ខែឧសភា ឆ្នាំ ២០២១) ទើប​អាច​ផ្លាស់​មក​បាន​។

ចំពោះ​តម្លៃ​នៃ​ការ​ផ្ទេរប្រមាណជា ១,៥ លាន​ផោន។ យុវជន​ ដែល​មាន​ស្ទាយ៎ លេងស្រដៀង​ ខ្សែការពារឆ្នើម Dani Alves ជា​និមិត្តរូប(idol) របស់​គេ​នោះ បាន​សម្រេច​ក្តី​ស្រម៉ៃ ផ្ទេរ​មក​លេង​នៅ​លីគ​កំពូល​អឺ៉រ៉ុប។

Aguilar ពេល​លេង​ទល់​នឹងក្រុម Deportivo

រូបគេ​ ទើប​នឹង​បាន​បង្ហាញ​ខ្លួន​ឲ្យ​ក្លឹប​អាជីពកាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន (៥ ខែ​មុន​) ប៉ុណ្ណោះ ពោល​គឺ ​ធ្លាប់​​បង្ហាញ​វត្តមាន​​ទាំង​ពីរ​ជើង​​នៅ​​វគ្គ​ផ្ដាច់ព្រ័ត្រ Primera Division ទល់​នឹង Deportivo Binacional ។

កីឡាករ​វ័យ​ក្មេង​ស្ទើរ​បទ​ពិសោធន៍រូ​ប​នេះ ត្រូវ​បាន​គេ​ដឹង ​ត្រៀមយក​មក​ជំនួស​កន្លែង ​ខ្សែការពារ​ចាស់​វស្សា Kyle Walker។ ស្រប​ពេល​ដែល​ Walker​ សាងរឿ​ងអាស្រូវ​ជួប​ជុុំ​ធ្វើ​កម្មវិធី​ជប់លៀង ថត​វិដេអូ​អាសអាភាស ត្រូវ​បាន​គ្រូបង្វឹក​ ដក​ចោល​មិន​ឲ្យ​ជាប់​ជម្រើស​ជាតិអង់គ្លេស​រៀង​រហូត។ រឿង​នេះ សម្រាប់​ក្លឹប​ការពារ​តំណែង​ជើងឯក Premire League មួយ​នេះ​ មិន​ទាន់​បា​ន​ប្រកាស​សម្រេច​នៅ​ឡើយទេ កំពុងតែ​ស៊ើប​អង្កេត​រឿង​ក្តី។

រំឮក​ផង​ដែរ​ថា ក្លឹប Manhester City ក៏​ត្រូវ​បាន​ជាប់​បំរាម​មិន​ឲ្យ​លេង Champions League ២ រដូវកាល ផង​ដែរ​ដោយហេតុ​ថា ល្មើស​នឹង​ច្បាប់កំណត់​ហិរញ្ញវត្ថុ​របស់ UEFA ដែល​ហា៊ន​ចាយលុុយ​ទិញ​កីឡាករ​មក​រួម​ក្រុមលើស​លុប​ ដោយ​មិន​ដាក់​ឲ្យ​ខ្ចីជើង អ្វី​ទាំង​អស់៕

ទស្សនា​បច្ចេកទេស​លេង​ កាល​នៅ​ក្លឹប Alianza Lima៖

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ BBC ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;