Apple នឹងមិនប្ដូរប្រើរន្ធ USB-C ប៉ុន្តែរំលងទៅ iPhone ដែលមិនមានរន្ធដោតតែម្ដង

  • 2020-04-21 02:35:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចាប់​តាំង​ពី Apple ប្រកាស​ចេញ​ iPad Pro ដែល​ប្រើ​ប្រាស់​រន្ធ USB-C មាន​​មនុស្ស​​ជា​ច្រើន​​​​រំពឹង​ថា​ Apple អាច​នឹង​នាំ​យក​រន្ធ USB-C នេះ​ដាក់​លើ iPhone ដែរ។ យ៉ាងណាក្ដី បើ​តាម​ការ​បញ្ជាក់​របស់ Jon Prosser មក​ពី FrontPageTech បាន​​ធ្វើ​ឲ្យ​ក្ដី​សង្ឃឹម​​ចំពោះ iPhone ដែល​ប្រើ​រន្ធ USB-C ត្រូវ​រលាយ។

Jon Prosser ដែល​ជា​អ្នក​ចែក​រំលែក​ដំណឹង​លេច​ធ្លាយ​ជុំវិញ​ផលិតផល​ Apple ដ៏​ល្បី​ឈ្មោះ​មួយ បាន​និយាយ​ថា​ Apple នឹង​មិន​នាំ​យក​​រន្ធ USB-C ដាក់​លើ iPhone ឡើយ។ ផ្ទុយ​ទៅ​វិញ Apple នឹង​សម្រេច​ជ្រើស​យក​ការ​លុប​បំបាត់​រន្ធ​ទាំង​អស់ ដោយ​ការ​ត​ភ្ជាប់​ទាំង​ឡាយ​ធ្វើ​ឡើង​តាម​វិធីសាស្ត្រ Wireless (មិន​ប្រើ​ខ្សែ)។

ការ​លើក​ឡើង​របស់ Prosser គឺ​ធ្វើ​ឲ្យ​គេ​នឹក​ដល់​ការ​លើក​ឡើង​របស់​អ្នក​វិភាគ​ល្បី​ឈ្មោះលោក Ming-Chi Kuo ​ដែល​កាល​ពី​ឆ្នាំ ២០១៩ លោក​បាន​លើក​ឡើង​ថា​ នៅ​ឆ្នាំ ២០២១ Apple អាច​នឹង​ប្រកាស​ចេញ iPhone ដែល​​មិន​មាន​រន្ធ​​អ្វី​ទាំង​អស់។ នេះ​មាន​ន័យ​ថា Apple មិន​ត្រឹម​តែ​ឈប់​ប្រើ​រន្ធ Lightning ប៉ុន្តែ​ក៏​រំលង​ការ​ប្រើ​រន្ធ USB-C ដែរ៕

ប្រភព៖ Ubergizmo ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;