ក្រសួង​ការងារ បង្ហាញ​ចំនួន​កម្មករ​ដែលបាន​ធ្វើ​ចត្តាឡីស័ក និង​សំណាក​ទៅពិសោធន៍

  • 2020-04-21 08:19:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ​បាន​ឱ្យដឹងថា គិត​ត្រឹម​ម៉ោង​៦ល្ងាច ថ្ងៃទី២០ ខែមេសា ឆ្នាំ​២០២០ មាន​កម្មកររោងចក្រ​មកត្រួតពិនិត្យ​សុខភាព​ចំនួន ១០១៨នាក់។ ក្នុងនោះ​ដាក់ឱ្យ​ធ្វើ​ចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃ ចំនួន ៩៥៩នាក់, ដាក់​ឱ្យស្នាក់នៅ​មណ្ឌលចត្តាឡីស័ក​កម្រិត ១ (វិទ្យាល័យជម្ពូវ័ន) ចំនួន ៣៨នាក់ និង​យកសំណាក​ទៅពិសោធន៍​បន្ត​ចំនួន ១៨នាក់ និង​ដាក់ឱ្យស្នាក់នៅ​មណ្ឌលចត្តាឡីស័ក​កម្រិត២ (វិទ្យាល័យជម្ពូវ័ន) ចំនួន ២១នាក់។

ដោយឡែក​លទ្ធផល នៅថ្ងៃទី២១ ខែមេសា ឆ្នាំ​២០២០ គិតត្រឹមម៉ោង ១១ព្រឹក មានកម្មករ​រោងចក្រ​មកត្រួតពិនិត្យ​សុខភាព​ចំនួន ៤០៥នាក់។ ក្នុងនោះ​ដាក់​ឱ្យ​ធ្វើចត្តាឡីស័ក​នៅផ្ទះ​ ១៤ថ្ងៃ ចំនួន ៣៧៦នាក់, ដាក់​ឱ្យស្នាក់នៅ​មណ្ឌលចត្តាឡីស័ក​កម្រិត១ ចំនួន ៦នាក់ និង​ដាក់​ឱ្យស្នាក់នៅ​មណ្ឌល​ចត្តាឡីស័ក​កម្រិត២ ចំនួន២៣នាក់។

សូមជម្រាបថា ក្រសួង​ការងារ សហការ​ជាមួយក្រសួងសុខាភិបាល និង​រដ្ឋបាល​រាជធានីភ្នំពេញ និង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​​សម្តេចតេជោ រួមទាំងមន្ទីរសុខាភិបាល​រាជធានីភ្នំពេញ បាន​ដាក់ដំណើរការ​មណ្ឌល​ត្រួតពិនិត្យ​សុខភាព​ចំនួន ១០មណ្ឌល និង​មណ្ឌល​ចត្តាឡីស័ក​ចំនួន ៣មណ្ឌល ដើម្បី​ពិនិត្យ​សុខភាព​កម្មករ​រោងចក្រ​ដែល​បាន​ឈប់​សម្រាក​អំឡុងពេល​បុណ្យចូលឆ្នាំ និង​ទើប​វិល​ត្រឡប់​ចូលបម្រើការងារ​វិញ។ ការ​ធ្វើបែបនេះ គឺក្នុងគោលបំណង​ការពារ​សុខភាព​កម្មករ​រោងចក្រ​ជាង ៩៥% ដែលបាន​មកធ្វើការ​ងារ​ជាធម្មតា​ក្នុងអំឡុងពេល​​បុណ្យចូលឆ្នាំផង ក៏ដូចជា​ការពារ​សុខភាព​កម្មករ​រោងចក្រ ដែល​បាន​ឈប់សម្រាក​អំឡុងពេល​បុណ្យចូលឆ្នាំផង៕

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

អត្ថបទ៖ សំភី

អត្ថបទថ្មី
;