WHO ​លូក​ដៃ​ឲ្យ​​ផ្អាក​ បាល់​ទាត់​ដល់​​ឆ្នាំ​ ២០២១ ឥឡូវ​ UEFA ចេញ​មុខ​តប​​វិញ​ហើយ​

  • 2020-04-23 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពីពេល​ថ្មីៗ​នេះមាន​ដំណឹង​ថា អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ណែនាំ​ឲ្យ​ ផ្អាក សកម្មភាព​កីឡា​រហូត​ដល់​ចុង​ឆ្នាំ ២០២១ ដែល​រួមមាន​ទាំង​ការ​ប្រកួត​បាល់ទាត់​ផង​ដែរ។

ក្រោយ​ពេល​បាន​ដឹង​ហើយ ស្ថាប័ន​បាល់ទាត់​ទ្វីប​អឺរ៉ុប UEFA បាន​ចេញ​មុខ​មក​ច្រាន​ចោល​នូវ​ ព័ត៌មាន​មួយ​នេះ​។

ប្រធាន អង្គការ​សុខភាព​ពិភពលោក
តាម​ប្រភព​ព័ត៌មានពី sky sports បាន​សាកសួរ ​អ្នកនាំពាក្យ UEFA ម្នាក់អំពី​រឿង​នេះ។ ​អ្នកនាំពាក្យរូបនោះ បាន​និយាយថា មិនពិតនោះទេ។ យើង​មិន​ធ្លាប់ទទួល​បាន​ការណែនាំ​ពី​ WHO ឲ្យ​ផ្ធាក សកម្មភាព​កីឡា​ដល់ ២០២១ នោះទេ។ ការសម្រេច​ចិត្ត​នានា នឹង​ត្រូវ​ប្រជុុំ​ជាមួយ​សមាជិកសមាគមទាំង ៥៥ ដើម្បី​ដាក់ចេញ​នូវ​វិធានការ​ថ្មី ។

ប្រភព​ដដែល​បន្ថែម​ថា គ្មាន​លីគ​បាល់ទាត់ណា អាចសម្រេចចិត្តឯកឯងកំណត់ក្រុម​បានកៅអីលេង Champions League និង Europa League នោះទេ បើគ្មាន​ការ​អនុញ្ញាតិពី UEFA៕

ការិយាល័យកណ្ដាល UEFA /រូបថត៖ UEFA

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;