ស្ពាន​ភ្ជាប់​ខេត្តកំពង់ចាម-ត្បូងឃ្មុំ សម្រេចបាន​ប៉ុន្មានភាគរយហើយ?

  • 2020-04-27 02:09:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ពាន​ឆ្លងទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្មារ បច្ចុប្បន្ន​សម្រេច​ការសាងសង់បាន​ ៧៥ភាគរយហើយ។ នេះបើយោងតាមទំព័រហ្វេសប៊ុក​រដ្ឋបាល​ខេត្ត​កំពង់ចាម កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ​២០២០។

ការជូនដំណឹង​នេះ ធ្វើឡើង​បន្ទាប់ពី​លោក អ៊ុន ចាន់ដា អភិបាលខេត្ត​កំពង់ចាម ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការ​សាងសង់​ស្ពាន​ឆ្លងទន្លេមេគង្គមួយនេះ ដែលមាន​ប្រវែង ១១៣១ម៉ែត្រ ទទឹង​ ១៣,៥០ម៉ែត្រ។

គួររំលឹក​ថា ស្ពាននេះ​ត្រូវបានបើកការដ្ឋាន​សាងសង់​ជាផ្លូវការ ក្រោមអធិបតីភាព​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨៕

អត្ថបទ និងរូបថត៖ រដ្ឋបាលខេត្តកំពង់ចាម

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

អត្ថបទថ្មី
;