ធ្លាក់​កូដ​ក្នុង​ស្រុក​មែន​ពិត តែ Fan Bingbing ត្រូវ​ប៉ាន់​ទីផ្សារ​អន្តរជាតិ

  • 2020-04-27 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្រង​រូបភាព​ផ្សព្វផ្សាយ​ផលិតផល​ដែល​មាន​កំពូល​តារា​សម្ដែង​ស្រី​ចិន Fan Bingbing ជា​អ្នក​តំណាង ត្រូវ​បាន​ដាក់​តាំង​នៅ​ផ្លូវរថភ្លើង​ក្រោម​ដី​ដ៏​ធំ​នៅ​ប្រទេស​ជប៉ុន។

អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Weibo បាន​បង្ហោះ​កម្រង​រូបភាព​ផ្ទាំង​ប៉ាណូ​ផ្សព្វផ្សាយ​របស់​តារា​សម្ដែង​ស្រី​ជើង​ចាស់​ចិន Fan Bingbing ត្រូវ​បាន​គេ​លើក​តាំង​នៅ​រថភ្លើង​ក្រោម​ដី Shinjuku ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។ តាម​នោះ​ដែរ នេះ​គឺ​ជា​កម្រង​រូបភាព​ថ្មី​របស់​ស្រី​ស្អាត​វ័យ​៣៩​ឆ្នាំ​សម្រាប់​ទស្សនាវដ្ដី​ល្បី​ឈ្មោះ​មួយ​ដែល​នឹង​ចេញ​ផ្សាយ​នៅ​ខែ មិថុនា​ខាង​មុខ​នេះ។

បង្ហាញ​ខ្លួន​លើ​គ្រប​ទស្សនាវដ្ដីនេះ តួ​រឿង​ មហិច្ឆិតា​អ៊ូម៉ីនាង ត្រូវ​បាន​គេ​លើក​តម្កើង​ថា​ជា អ្នក​ម្នាង​សម័យ​ទំនើប ដោយ​សារ​សម្រស់​មិន​ចេះ​សាបសូន្យ​របស់​ខ្លួន។ ផ្ទាំង​ប៉ាណូ​ធំ​ៗ​ទាំង​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ប្រើ​៣​ភាសា នោះ​គឺ​ចិន ជប៉ុន និង​អង់គ្លេស។

វត្តមាន​របស់​តារា​ស្រី​ត្រកូល​ Fan ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា ទោះ​បី​ជា​កេរ្តិ៍​ឈ្មោះ​ក្នុង​ស្រុក​មិន​ទាន់​យក​បាន​វិញ​ទាំង​ស្រុង ក្រោយ​រឿង​អាស្រូវ​គេច​ពន្ធរាប់​រយ​លាន​ដុល្លារ​ក៏​ដោយ តែ​នៅ​ទី​ផ្សារ​អន្តរជាតិ នាង​ហាក់​ដូច​ជា​មិន​ត្រូវ​ប៉ះពាល់​ប៉ុន្មាន​ឡើយ ដ្បិត​មុន​ពេល​ចេញ​មុខ​លើ​ទស្សនាវដ្ដី​ជប៉ុន Fan Bingbing បាន​មាន​វត្តមាន​គ្របមុខ​នៅ​ទស្សនាវដ្ដី​វៀតណាម សិង្ហបុរី និង​រុស្សី​ជា​បន្តបន្ទាប់៕

អានបន្ត៖ ​ Yang Mi គឺជា​តារា​ស្រី​តែ​មួយ​គត់​ដែល​ជាប់​ក្នុង​តារាង​កំពូល​តារា​ដែល​មាន​ភ្នែក​ស្អាត​ជាង​គេ

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;