រាជរដ្ឋាភិបាល​អនុញ្ញាតឱ្យ​ពលរដ្ឋខ្មែរ ២០០នាក់នៅម៉ាឡេស៊ី​វិលមកវិញ តែ​ត្រូវធ្វើរឿងនេះសិន

  • 2020-04-27 10:23:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​ ហ៊ុន សែន បាន​ឱ្យដឹងថា នៅពេល​នេះ​​បម្រាម​ការ​ធ្វើដមណើរ​ក្នុងប្រទេស​ត្រូវបានលើក ដូច្នេះ​រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេចឱ្យ​ពលករខ្មែរជាង ២០០នាក់នៅម៉ាឡេស៊ី អាចវិលត្រឡប់មកកម្ពុជាវិញ។ ប៉ុន្តែ​សម្តេច​ស្នើឱ្យទុកពេលវេលា​ជាមុនសិន ដើម្បីឱ្យខាង​អាជ្ញាធរ​ម៉ាឡេស៊ី ធ្វើតេស្ត​សុខភាពសិន ដើម្បីបញ្ជាក់ថា គ្មានជំងឺ​កូវីដ១៩។

សម្តេច​បាន​បង្ហោះ​នៅលើទំព័រហ្វេសប៊ុកនាល្ងាចថ្ងៃទី២៧ ខែមេសានេះយ៉ាងដូច្នេះថា៖

សូមកូនក្មួយកុំបារម្ភអ្វី ប្រសិនបើកូនក្មួយគ្មានជំងឺឆ្លងកូវីដ-១៩ទេ គឺកូនក្មួយអាចវិលត្រឡប់មកកម្ពុជាវិញបានក្នុងពេលឆាប់ៗនេះ។ ផ្ទុយពីនេះ បើខាងម៉ាឡេស៊ីពិនិត្យឃើញមានកូវីដ-១៩ទៅលើកូនក្មួយណា គឺត្រូវនៅសម្រាកព្យាបាលនៅទីនោះសិនរហូតដល់ជាសះស្បើយទើបអនុញ្ញាតឱ្យត្រឡប់មកកម្ពុជាវិញ។

ចំពោះកូនក្មួយដែលនឹងមកដល់កម្ពុជាវិញ គឺត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ (រស់នៅដាច់ដោយឡែក) សិន ដើម្បីតាមដានសុខភាពជាបន្ត ហើយក៏មានការធ្វើចត្តាឡីស័ក១៤ថ្ងៃទៀតនៅតាមផ្ទះផងដែរ៕

អត្ថបទថ្មី
;