ទិដ្ឋភាពគ្រប់ជ្រុង ពីអាងហែលទឹកខ្នាតអន្តរជាតិនៅពហុកីឡដ្ឋានអូឡាំពិកក្រោយបញ្ចប់ការជួសជុល១០០ ភាគរយ

  • 2020-04-28 01:52:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាងហែលទឹកខ្នាតអន្តរជាតិក្រោយបញ្ចប់ការជួសជុល១០០% កាល​ពី​ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ បន្ទាប់​ពី​សាងសង់ដោយប្រើប្រាស់រយៈពេល១៨ខែ និងចំណាយថវិកាជិត ៣លានដុល្លារអាមេរិក ដែលជាជំនួយរបស់ក្រុមហ៊ុន Shanghai Construction។ អាងហែលទឹកនេះ មានបំពាក់ដោយម៉ាស៊ីនបូម និងម៉ាស៊ីនចម្រោះទឹកថ្មីៗ បន្ទប់សម្រាប់ដាក់ឧបករណ៍ បន្ទប់បញ្ជាឧបករណ៍អេឡិចត្រូនិក ផ្ទាំងLED សាលហ្វឹកហាត់សាច់ដុំ សាលប្រជុំ បន្ទប់ស្នាក់នៅ អាហារដ្ឋាន និងកៅអីជាង ១៦០០ សម្រាប់អង្គុយទស្សនា។

អាងហែលទឹកខ្នាតអន្តរជាតិនេះ​ នៅពហុកីឡដ្ឋានអូឡាំពិក នេះមាន (ទំហំអាង៥០ម៉ែត្រ x ២៥ម៉ែត្រ មាន១០បន្ទាត់ បំពាក់ដោយម៉ាស៊ីនបូម និងម៉ាស៊ីនចម្រោះទឹកថ្មី ផ្ទាំងLED សាលហ្វឹកហាត់សាច់ដុំ សាលប្រជុំ បន្ទប់ស្នាក់នៅ អាហារដ្ឋាន និងកៅអីជាង ១៦០០ សម្រាប់អង្គុយទស្សនា ជួសជុលរយៈពេល១៨ខែ និងចំណាយថវិកាជិត៣លានដុល្លារអាមេរិក) អាងហែលទឹកខ្នាតអន្តរជាតិ នៅពហុកីឡដ្ឋានអូឡាំពិក ត្រូវបានចុះទទួល ក្រោយពីជួសជុលរួច១០០% (បណ្ដោយ ៥០ម៉ែត្រ ទទឹង២៥ម៉ែត្រ និងមាន១០បន្ទាត់ អាចអង្គុយទស្សនាជាង១៦០០កៅអី៕

សូមទស្សនារូបភាពខាងក្រោម៖

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;