ទស្សនាគ្រាប់​បាល់​ Messi ស៊ុត​ចូល Madrid ផ្អើល​ទ្វីប​អឺរ៉ុប​ថ្ងៃ​នេះ ៩ ឆ្នាំ​មុន​

  • 2020-04-28 05:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅវគ្គពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ Champions League ឆ្នាំ ២០១១ ជំនួប El Classico ក៏​បាន​កើត​ឡើង​រវាង​ក្រុម​ខ្លាំង​ ២ របស់​អេស្ប៉ាញគឺ Barcelona ប៉ះ​នឹង Real Madrid ដែល​ត្រូវ​តែ​ប្រជែង​គ្នា​ឡើង​ទៅ​វគ្គផ្តាច់ព្រ័ត្រដណ្ដើមពានធំជាងគេ​ប្រចាំទ្វីបអឺរ៉ុប។

រូបថត៖ AP
កាលពី​ថ្ងៃទី ២៧ ខែ​មេសា ២០១១ (រំលងអាធាត្រចូលថ្ងៃទី ២៨) នៅ​ជើងទី ១ Lionel Messi បាន​ស៊ុត​ចូល ២ គ្រាប់​លើ​ក្រុម Real Madrid នៅ​ទឹក​ដី Santiago Bernabéu ដែល​មួយ​គ្រាប់​ក្នុង​ចំណោម​២នោះ Messi បាន​ប្រើ​បច្ចេកទេស​ញ៉ាក់​ខ្សែ​ការពារ​និងខ្សែបម្រើល្អ ៦ រូប​ហើយ​បន្ត​ញា៉ក់អ្នក​ចាំទីល្អ​បំផុត Iker Casillas ធ្វើ​ឲ្យ​កក្រើក​កីឡដ្ឋាន​។

ឯជើងទី ២ នៅទឹកដី Cam Nou ក្រុម Real Madrid បានត្រឹមស្មើ ១-១ សរុប ២-៣ ចំណែក​ក្រុម Barcelona ក៏​បាន​ឡើង​ទៅ​ប៉ះ Manchester United ហើយ​ស៊ុត​ចូល ៣ គ្រាប់​លើកពាន Champions League ជាលើកទី ៤ ក្នុង​ប្រវតិ្តសាស្រ្ត​របស់​ក្លឹប​ ។

Messi ក៏​ធ្លាប់​បាន​ផ្តល់​បទសម្ភាសន៍​ជាមួយ​កាសែត RAC1 ថា គ្រាប់​បាល់​ល្អ​បំផុត​ក្នុង​ជីវិត​ជា​កីឡាករ​របស់​គេ គឺក្នុង​ការ​ប្រកួត​ទល់​នឹង Real Madrid នេះផងដែរ​៕

ទស្សនាវីដេអូវគ្គ Semi-final ខាង​ក្រោម៖

ទស្សនាវីដេអូវគ្គ final ខាង​ក្រោម៖

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ FC Barcelona ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;