ឡាន-ម៉ូតូ ទស្សវត្សទី៦០ និង៧០ក្លាយជាសេវាកម្មចាប់អារម្មណ៍នៅខេត្តសៀមរាប

  • 2020-04-29 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មានកំណើតកើតជាក្នុងទឹកដីខេត្តសៀមរាប លោក បូរ សុភា បញ្ចាប់សញ្ញាប័ត្រមគ្គុទេសចរណ៍ថ្នាក់ជាតិពីសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប៊្រូល នៅខេត្តសៀមរាប ឆ្នាំ ២០១២។

លោក បូរ សុភា ម្ចាស់សេវាកម្មរថយន្ត និងម៉ូតូបែបក្លាស៊ីកផលិតក្នុងទស្សវត្សទី៦០ និង៧០
បច្ចុប្បន្ន លោក បូរ សុភា ជាមគ្គុទេសទេចរណ៍ភាសាបារាំង និងអង់គ្លេស ឯករាជ្យនៅខេត្តសៀមរាប ហើយក៏ជាម្ចាស់សេវាកម្មផ្នែកទេសចរណ៍ជួលរថយន្ត និងម៉ូតូផលិតក្នុងទស្សវត្សទី៦០ និង៧០ បែបក្លាស៊ីកប្រចាំនៅទឹកដីអង្គរផងដែរ។

លោក បូរ សុភា បញ្ជាក់ប្រាប់ពីមូលហេតុនៃការបើករបរជួលរថយន្ត និងម៉ូតូឆ្នាំចាស់ៗបែបក្លាស៊ីកនេះថា**"ទី១កើតចេញពីការស្រលាញ់ ឡាន និងម៉ូតូចាស់ៗតាំងពីនៅក្មេងមក និងទី២មានការជម្រុញពីមិត្តភ័ក្ត និងក្រុមគ្រួសារ។ ពីដំបូងខ្ញុំទិញឡាន និងម៉ូតូចាស់ៗទាំងនេះគឺសម្រាប់តែជិះតែប៉ុណ្ណោះមិនបានគិតពីការបង្កើតសេវាកម្មជួលនោះទេ តែដោយមានមិត្តភ័ក្តខ្ញុំប្រាប់ និងរុញឲ្យធ្វើទើបខ្ញុំសម្រេចបង្កើតវាតែម្តងទៅ"**។

រថយន្ត Mercedes Benz 300 S E L ឆ្នាំ១៩៦៣

ម្ចាស់របរជួលរថយន្ត និងម៉ូតូឆ្នាំចាស់ៗបែបក្លាស៊ីកបន្តថា ការទិញដំបូងនៅចុងឆ្នាំ២០១៦ ទិញរថយន្ត Mercedes Benz 300 S E L ផលិតនៅឆ្នាំ១៩៦៣ ក្នុងតម្លៃ ២៦០០០ដុល្លារ ហើយក្រោយៗមកបន្តទិញម៉ូតូ Mobylette AV31 ផលិតនៅឆ្នាំ១៩៥៤ ម៉ូតូ Cup ផលិតនៅឆ្នាំ១៩៦០ និងម៉ូតូ VESPA 50S ផលិតនៅឆ្នាំ១៩៦៤ ដែលមានតម្លៃសរុបជិត ៥ម៉ឺនដុល្លារដែលថវិកាទាំងនេះបានមកពីចំណូលរបស់ខ្លួនពីការងារ និងមានការចូលរួមពីក្រុមគ្រួសារ។

រថយន្ត Wollogan VW kombi T2 ឆ្នាំ១៩៧៩ ក្នុងពេលថត Pre-Wedding រូបថតផ្តល់សិទ្ធិ៖ Eakareach Photography

ដោយសារចង់ឲ្យរបរជួល រថយន្ត និងម៉ូតូបែបក្លាស៊ីកនេះបន្តទៅមុខកាន់តែល្អនោះ លោក បូរ សុភា បានសម្រេចចិត្តសហការជាមួយមិត្តភ័ក្តរបស់លោកដោយដាក់បញ្ចូលរថយន្ត និងម៉ូតូរួមគ្នាក្នុងសេវាកម្មតែមួយដែលក្នុងនោះរួមមាន៖

  • រថយន្ត Mercedes Benz 300 S E L ឆ្នាំ១៩៦៣

  • រថយន្ត VWT2 ឆ្នាំ១៩៧៩

  • រថយន្ត Lang Rover Defender ឆ្នាំ១៩៦០s

(ឆ្វេងទៅស្តាំ) Lang Rover Defender ឆ្នាំ១៩៦០s (ឆ្វេងខាងលើ) Jeep A2 ឆ្នាំ១៩៦០s(ឆ្វេងខាងក្រោម) Mobylette AV31 ឆ្នាំ១៩៥៤(ស្តាំខាងលើ) និងVESPA 50S ឆ្នាំ១៩៦៤(ស្តាំខាងក្រោម) រូបថត៖ ផ្តល់សិទ្ធិដោយលោក បូរ សុភា
  • រថយន្ត Jaguar ឆ្នាំ១៩៧៦

  • រថយន្ត Jeep A2 ឆ្នាំ១៩៦០s

  • ម៉ូតូ Mobylette AV31 ឆ្នាំ១៩៥៤

  • ម៉ូតូ Cup ឆ្នាំ១៩៦០

  • ម៉ូតូ VESPA 50S ឆ្នាំ១៩៦៤

ក្រោយចាប់ដៃសហការជាមួយមិត្តភ័ក្តមកមានអ្នកជួលសេវាកម្មសម្រាប់ថត Pre-Wedding មានជិត ២០គូហើយនេះមិនទាន់រាប់ពីសេវាកម្មផ្សេងៗនោះទេ។ សម្រាប់ថ្ងៃមុខលោកនឹងទិញបន្ថែមនូវរថយន្ត និងម៉ូតូចាស់ៗបន្ថែមដើម្បីឲ្យសេវាកម្មនេះក្លាយជាសេវាកម្មទាក់ទាញកាន់តែខ្លាំង៕

រថយន្ត Mercedes Benz 300 S E L ឆ្នាំ១៩៦៣ ក្នុងថត Pre-Wedding នៅខេត្តសៀមរាប រូបថត៖ ផ្តល់សិទ្ធិដោយលោក បូរ សុភា

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;