សម្តេច ហ៊ុន សែន បង្ហោះ​សារ​រឿង​រឹតបន្តឹង​ច្បាប់​ចរាចរណ៍

  • 2020-04-29 07:27:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខណៈដែល​កម្ពុជា​នឹង​អនុវត្ត​ការរឹតបន្តឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ចាប់ពី​ថ្ងៃទី១ ខែ​ឧសភា ឆ្នាំ​២០២០ សម្តេច ហ៊ុន សែន បាន​បង្ហោះសារនៅលើទំព័រហ្វេសប៊ុក​ដោយដាក់ថា «បើកបរ​ត្រូវគោរព​ច្បាប់​ចរាចរណ៍​ដើម្បី​សុវត្ថិភាព​ទាំងអស់»។

សម្តេច​បាន​សរសេរ​យ៉ាងដូច្នេះ​ថា៖

នៅពេលនេះ ការរឹត​បន្តឹង​ច្បាប់​ចរាចរណ៍​គឺកំពុង​ដំណើរការ​នៅទូទាំង​ប្រទេស។ សូមបងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​ក្មួយៗយុវជន មុននឹង​បើកបរ​រថយន្ត​ត្រូវមាន​បណ្ណបើកបរ​ពិតប្រាកដ​ត្រឹមត្រូវ។ រីឯ​រថយន្តវិញ​ត្រូវ​បង់ពន្ធ និងបង់ថ្លៃ​សេវា​ផ្សេងៗ ឱ្យ​បាន​ត្រឹមត្រូវ​មុននឹង​បញ្ជា​យានយន្ត​នៅលើ​ដងផ្លូវ​សាធារណៈ

ការរឹត​បន្តឹងនេះ គឺដើម្បីធានា​សុវត្ថិភាពអាយុជីវិត​បងប្អូនប្រជាពលរដ្ឋ​នៅទូទាំងប្រទេស ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ផ្សេងៗ​ដែលអាច​បង្ករបួស​ស្នាមធ្ងន់​ស្រាលរហូតដល់​មានការ​បាត់បង់​អាយុជីវិត​ទៀតផង។ យើងមិន​ចង់ឃើញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតមាន​នៅក្នុង​ក្រុមគ្រួសារ​របស់​បងប្អូន​ណាម្នាក់​ឡើយ

សូម​បងប្អូន​ប្រជាពលរដ្ឋ និង​ក្មួយៗយុវជន បើកបរ​ដោយមាន​ការប្រុង​ប្រយ័ត្ន​ខ្ពស់ ជាមួយនឹង​ការយោគយល់​ដល់គ្នា​ទៅវិញ​ទៅមក​ដើម្បី​សុខសុវត្ថិភាព​ទាំងអស់គ្នា​នៅ​ទូទាំងប្រទេស

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

អត្ថបទថ្មី
;