អតីត​គ្រូ Spurs៖ "​ខ្ញុំ​ចង់ឈ្នះ​ពាន​​ជាមួយ​​ក្រុម​មាន់​ខ្នាយ​មាស​​ មុន​នឹង​ស្លាប់"

  • 2020-04-30 04:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​លោក Pochettino ​បាន​និយាយ​នៅ​ក្នុង​វីដេអូ Live មួយ​ដោយ​បង្ហើប​ថា លោក​សង្ឃឹម​ថា ទៅ​ថ្ងៃ​មុខអាច​មាន​ឱកាសដឹក​នាំ​ក្រុម Spurs ​បាន​ម្ដង​ទៀតដើម្បី​សម្រេច​គោលដៅ​លើក​ពាន​រង្វាន់​ជាមួយ​ក្លឹប​មួយ​នេះ មុន​នឹង​លោក​ស្លាប់។

Pochettino អបអរជាមួយ​កីឡាករពេល​នៅ​វគ្គ Semi-final UCL 2019
​អ្នក​ចាត់ការ​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ នៅ​តែ​បន្ត​សរសើរ​ថា ក្លឹប​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៏​មួយ​នេះពិសេស ហើយ​ចង់​បន្ត​ការ​ងារ​នៅ​ទីនោះ។

លោក​ធ្លាប់​បាន​ចំណាយពេល​ជាង​ ៥ ឆ្នាំ​ជាមួយ​​ក្រុម​រហស្សនាម​ មាន់​ខ្នាយ​មាស​ បាន​សាង​ស្នាដៃ​ដ៏​លេច​ធ្លោជាមួយ​នឹង​​របៀប​ដឹកនាំ​ក្រុម​ប្លែក​ពី​គេ បើទោះ​ជា​មិនចំណាយ​លុយ​ច្រើន​ដូច​ក្លឹបផ្សេងៗ​ តែ​នៅ​មានឱកាសប្រជែង​ពាន​នានា ជាមួយ​កីឡាករ​វ័យ​ក្មេង​មាន​ទេព​កោសល្យ​ អាច​ជួយ​ក្រុម​មាន​ឱកាស​លេង​ពាន​ទ្វីប​អឺរ៉ុប​ និង​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ UEFA Champions League ២០១៩។

តែ​លោក​នៅ​មិន​ទាន់​ជួយ​ Spurs ​ឈ្នះ​ពាន​អ្វី​មួយ​ឡើយ​ ហើយ​ត្រូវ​បាន​ម្ចាស់​ក្លឹប​បញ្ឈប់​ពី​តួនាទី​ ក្រោយ​ដឹកនាំ​ក្រុម​ឈរ​នៅ​ចំណាត់​ថ្នាក់​ពាក់​កណ្ដាល​តារាង​ ២០១៩-២០២០ ដោយ​យក​លោក Jose Mourinho ទៅ​​ជំនួស​វិញ។​

អ្នកចាត់ការ​វ័យ ៣៨ ឆ្នាំរូបនេះ​បច្ចុប្បន្ន​​ទំនេរ​ពី​ការងារ​បាល់​ទាត់​ហើយ​កំពុង​ត្រូវ​ Newcastle កំពុង​ទាក់ទង ដើម្បី​ឲ្យ​ក្លាយ​ជា​អ្នកចាត់ការ​មាន​ប្រាក់ឈ្នួលខ្ពស់មួយរូប​ផងដែរ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;