De Jong នឹងហោះពីហូឡង់ទៅបាសេឡូណា ដើម្បីមកហ្វឹកហាត់
- 2020-05-04 02:46:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
De Jong នឹងហោះពីហូឡង់ទៅបាសេឡូណា ដើម្បីមកហ្វឹកហាត់
ចន្លោះមិនឃើញ
Frenkie De Jong ត្រូវបានសារព័ត៌មាន AS English បានបង្ហើបឲ្យដឹងថា រូបគេកំពុងតែត្រឡប់មកពីប្រទេសហូឡង់ ទៅកាន់ទីក្រុងបាសេឡូណា នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បន្ទាប់ពីរូបគេគេចពីវីរុសកូវីដ ១៩ ដែលផ្ទុះខ្លាំងនៅអេស្ប៉ាញ ហើយទៅស្នាក់នៅជាមួយមិត្តស្រីនៅស្រុកកំណើត។
ក្របខ័ណ្ឌកំពូល La Liga ក៏គ្រោងនឹងប្រកួតបញ្ចប់រដូវកាលដែលនៅសល់តែប៉ុន្មានប្រកួតទៀតប៉ុណ្ណោះ ដូចទៅនឹងលីគកំពូលដទៃផងដែរ ប៉ុន្តែមិនអនុញ្ញាតឲ្យអ្នកគាំទ្រចូលក្នុងកីឡដ្ឋានឡើយ អាចមើលតាមទូរទស្សន៍បាន។
បើទោះជាបានបើកឲ្យក្រុមទាំងអស់ចូលមកទីលានហ្វឹកហាត់ ឲ្យកីឡាករមកហាត់ធម្មតា តែត្រូវរក្សាគម្លាតដោយចែកជាក្រុមតូចៗ នៅដាច់គ្នាផងដែរ។
វិធានការនៅ La Liga គឺធ្វើតាមគោលការណ៍គឺត្រូវធ្វើតេស្ដកីឡាករជាប់រហូត ទាំងចេញនិងចូលក្នុងទីលាន៕
ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ
-Android: play.google.com
-iOS: apps.apple.com/us/app