ចិនគ្រោង​ដាក់បង្ហាញ​យន្តហោះ​ទម្លាក់​គ្រាប់បែក​បំបាំងកាយ​ជា​លើកដំបូង

  • 2020-05-05 03:41:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រភព​ពីកងទ័ព​រំដោះ​ប្រជាជន​ចិន បាន​ឱ្យដឹងថា យន្តហោះបំបាំងកាយ H-20 ថ្មីរបស់ចិន នឹង​ត្រូវដាក់​បង្ហាញ​ជាសាធារណៈ​ក្នុងពិព័រណ៌យន្តហោះ Zhuhai នាខែវិច្ឆិកាខាងមុខ។ នេះ​បើតាម​ការចុះផ្សាយ​របស់ South China Morning Post កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ​២០២០។

រូបតំណាង
យន្តហោះ H-20 ត្រូវបាន​រំពឹងថា​នឹងបញ្ចប់​ការផលិត​នៅក្នុងឆ្នាំ​នេះ ហើយអាចបង្ហាញ​ខ្លួន​ក្នុងព្រឹត្តិការណ៍ខាងលើនេះបាន ប៉ុន្តែវាអាចនឹង​ជួប​ឧបសគ្គ ប្រសិន​បើជំងឺរាតត្បាត​កូវីដ១៩ នៅតែបន្តរីករាលដាល ព្រមទាំងស្ថានការណ៍នយោបាយ​ក្នុងតំបន់​ផងដែរ។

យន្តហោះនេះ អាចផ្ទុក​វត្ថុដល់ទម្ងន់ ៤៥តោន និង​ហោះបានចម្ងាយជាង ៨ពាន់គីឡូម៉ែត្រ។ គេកតសម្គាល់ឃើញ​ថា ស្លាបយន្តហោះរបស់​វា ​ត្រូវបាន​រចនា​ឡើង​ស្រដៀងនឹង​ទៅនឹង​យន្តហោះទម្លាក់គ្រាប់បែក B-2 និង B-21 ផងដែរ។

គួរដឹងថា កងទ័ពចិនជារឿយៗបាន​ប្រើប្រាស់​ពិព័រណ៌យន្តហោះ Zhuhai ក្នុងការ​បង្ហាញ​នូវ​បច្ចេកវិទ្យា​ថ្មីរបស់ខ្លួន។ តួយ៉ាង​ យន្តហោះ​ចម្បាំង​បំបាំងកាយ J-20 ដែល​ដាក់បង្ហាញ​ក្នុងឆ្នាំ​២០១១ និង​យន្តហោះ FC-31 ក្នុងឆ្នាំ​២០១៤៕

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;