ព្រោះ​តែ​ស្អប់​មនុស្ស​តឿ គីម ជុងអ៊ីល បាន​សម្រេច​ចិត្តធ្វើ​រឿង​មួយ​នេះ!

  • 2020-05-08 06:29:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក គីម ជុងអ៊ីល មុន​ទទួល​មរណភាព មាន​កម្ពស់​តែ ១,៦០​ម៉ែត្រ​ប៉ុណ្ណោះ។ ហេតុ​ដូច្នេះ​ហើយ​ទើប​អតីត​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​រូប​នេះ​តែង​ពាក់​ស្បែក​ជើង​ដែល​មាន​កែង​ខ្ពស់ ដើម្បី​បិទ​បាំង​ពី​​កម្ពស់​លោក។

ដោយសារ​តែ​ភាព​មិន​ពេញ​ចិត្ត​នឹង​កម្ពស់​ទាប លោក គីម ជុងអ៊ីល បាន​សម្រេច​ចិត្ត​ធ្វើ​រឿង​មួយ​កាល​ពី​ឆ្នាំ​១៩៨៩ ដើម្បី​បំបាត់​ភាព​តឿ​​នៅ​ក្នុង​​​ទឹក​ដី​កូរ៉េ​ខាង​ជើង។ លោក​បាន​ចែក​ចាយ​ខិតប័ណ្ណ​​ទៅ​កាន់​ប្រជាជន​ទាំង​ឡាយ​នៅ​ទីក្រុង​ព្យុងយ៉ាង ដោយ​លើក​ឡើង​ថា​មាន​ថ្នាំ​ពិសេស​ម្យ៉ាង ដែល​ជួយ​ឲ្យ​មនុស្ស​ទាប​ក្លាយ​​ជា​ខ្ពស់​បាន។ ក្រោយ​មក មនុស្ស​ដែល​បាន​ចុះ​ឈ្មោះ​ចូល​រួម បាន​ដឹង​​​ការ​ពិត​ថា គ្មាន​ថ្នាំ​ដែល​ជួយ​​ឲ្យ​ខ្ពស់​បាន​ទេ តែ​វា​ជា​​​វិធីសាស្ត្រ​​របស់​លោក គីម ក្នុង​ការ​ប្រមែប្រមូល​មនុស្ស​តឿ​ប៉ុណ្ណោះ។ ​ជា​​អកុសល មនុស្ស​ទាំង​នោះ​ត្រូវ​បាន​​លោក គីម សម្រេច​បញ្ជូន​ទៅ​កាន់​កោះ​ដាច់​ស្រយាល​ទុក​​ចោល​ឲ្យ​ស្លាប់ ហើយ​គ្មាន​នរណា​ម្នាក់​អាច​ត្រឡប់​មក​ផ្ទះ​សម្បែង​វិញ​ឡើយ។ លោក គីម ធ្វើ​ដូច្នេះ​មាន​បំណង​ចង់​បញ្ចប់​​ការ​បន្ត​ពូជ​​ហ្សែន​ដែល​គ្មាន​ស្តង់ដារ​ (ហ្សែន​មនុស្ស​តឿ) ទៅ​កាន់​មនុស្ស​ជំនាន់​ក្រោយ​នៅ​កូរ៉េ​ខាង​ជើង៕

ប្រភព៖ Independent ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;