តារា K-Pop ២​រូប ធ្លាប់​សារភាព​ពី​រឿង​អត់​ចូលចិត្ត​ពាក់​អាវ​​ទ្រនាប់

  • 2020-05-11 01:25:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Sulli និង Hwasa គឺ​ជា​តារា​ K-Pop ដែល​ហ៊ាន​​លាត​ត្រដាង​អំពី​ការ​ពិត​ដែល​ខ្លួន​​មិន​ចូលចិត្ត​ពាក់​អាវ​ក្នុង ហើយ​​បាន​ជុំវិញ​ឲ្យ​អ្នក​ដទៃ​​ចេះ​ទទួល​ស្គាល់​ការ​ពិត និង​ធ្វើ​អ្វី​ដែល​ខ្លួន​ឯង​ពេញ​ចិត្ត។ ដោយសារ​តែ​កូរ៉េ​ជា​ប្រទេស​អភិរក្ស​មួយ​នឹង​គេ​ដែរ តារា​ស្រី​ទាំង​​២រូប​​ធ្លាប់​​ត្រូវ​បណ្ដា​សារព័ត៌មាន​មួយ​ចំនួន​​ ក៏​ដូចជា​​​​​អ្នក​ប្រើប្រាស់​បណ្ដាញ​​​​សង្គម​រិះគន់​យ៉ាង​ចាស់​ដៃ។ យ៉ាង​ណា​មិញ ក៏​មាន​ក្រុម​អ្នក​គាំទ្រ​នឹង​គំនិត​របស់​​ពួក​នាង​​​ផង​ដែរ។

Sulli
[មុន​ទទួល​មរណភាព](https://news.sabay.com.kh/article/1169526) Sulli គឺ​ជា​នារី​ម្នាក់​ក្លាហាន ហើយ​ពង្រឹង​ចំហ​​បំបែក​គំនិត​អភិរក្ស​និយម​​ដែល​ស្ត្រី​គ្រប់រូប​ត្រូវ​តែ​ពាក់​អាវ​ក្នុង​ជា​ដាច់​ខាត។ មាន​ម្ដង​នោះ Sulli ធ្លាប់​ឡើង​កម្មវិធី​​​ទូរទស្សន៍​មួយ ហើយ​រៀបរាប់​ថា ការ​ដោះ​អាវ​ទ្រនាប់​ចេញ​គឺ​ជា​សេរីភាព​មួយ ហើយ​ជា​រឿង​ដែល​​មាន​ផាសុខភាព។ នាង​បាន​បន្ត​ថា អាវ​ទ្រនាប់​មាន​​ខ្សែ​រឹប មិន​ល្អ​ចំពោះ​សុខភាព​ឡើយ និង​គ្មាន​លក្ខណៈ​ស្រស់​ស្អាត​តាម​​បែប​ធម្មជាតិ​នោះ​ទេ។ សម្រាប់ Sulli អាវ​ទ្រនាប់​ប្រដូច​ទៅ​នឹង​​គ្រឿង​លម្អ​បន្ថែម​ប៉ុណ្ណោះ អាស្រ័យ​ទៅ​លើ​ម៉ូដ​សម្លៀក​បំពាក់ ដោយ​ឈុត​ខ្លះ​ត្រូវ​ការ​​​វា​ដើម្បី​​​មើល​ទៅ​ឲ្យ​ស្អាត​សមសួន ខ្លះ​ទៀត​គឺ​មិន​ចាំបាច់​ពាក់​​នោះ​ឡើយ។
Sulli

ចំណែក​ឯ Hwasa សមាជិក​ក្រុម MAMAMOO វិញ​ ក៏​​ធ្លាប់​ត្រូវ​គេ​ប្រមាញ់​រូបថត​បាន​ ដោយ​គ្មាន​​អាវ​ក្នុង​ផង​ដែរ កាល​ពី​អំឡុង​ពេល​វិល​ត្រឡប់​មក​ពី​សម្ដែង​ក្រៅ​ប្រទេស​នា​ឆ្នាំ​២០១៧​កន្លង​ទៅ។ ជា​ការ​បកស្រាយ​ទៅ​នឹង​ពាក្យ​គេ​រិះ​គន់ តារា​ចម្រៀង​រូប​នេះ​បាន​​ឆ្លើយ​តប​យ៉ាង​ខ្លី​ថា ការ​ដែល​មិន​ពាក់​អាវ​ក្នុង​គឺ​ជា​រឿង​ដែល​​នាង​មាន​អារម្មណ៍​ថា​​ស្រួល​ខ្លួន និង​មាន​ភាព​ងាយស្រួល៕

Hwasa

ប្រភព៖ Koreaboo | Feedme ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;