ទិញ​គ្រឿង​សម្អាង ប្រយ័ត្ន​គ្រោះថ្នាក់ពេល​​ប្រើប្រាស់ បើ​មិន​ដឹង​ពី​ន័យ​របស់​និមិត្ត​សញ្ញា​នេះ!

  • 2020-05-12 00:48:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជា​ទូទៅ​ យើង​រមែង​សង្កេត​ឃើញ​និមិត្ត​សញ្ញា​ក្រឡ​ចំហ​មួយ​នៅ​លើ​​ផលិតផល​គ្រឿង​សម្អាង​ភាគ​ច្រើន ដែល​បាន​​បង្កប់​នូវ​ន័យ​ពិសេស​មួយ ដែល​​អ្នក​ប្រើប្រាស់​គ្រប់​​រូប​​​គួរ​យល់​ដឹង។

និមិត្ត​សញ្ញា​នេះ​ហៅ​ថា PAO (Period-After-Opening) សំដៅ​ទៅ​លើ​​​អាយុ​កាល​ប្រើប្រាស់​បាន​ដោយ​សុវត្ថិភាព​​នៃ​ផលិតផល​គ្រឿង​សម្អាង បន្ទាប់​ពី​បើក​គម្រប​ជា​លើក​ដំបូង។ នៅ​​ក្នុង​រូប​ក្រឡ មាន​​តួ​លេខ និង​តួ​អក្សរ "M" នៅ​ចំ​កណ្ដាល ដែល​នេះគឺ​​ជា​ការ​តំណាង​ឲ្យ​ចំនួន​ខែ ("M" អក្សរ​កាត់​ពី​ពាក្យ​ពេញ​ថា "Month")។

សូម​បញ្ជាក់​ថា សម្រាប់​គ្រឿង​សម្អាង​នៅ​​ក្នុង​សហភាព​អឺរ៉ុប ដែល​មាន​អាយុ​កាល​ប្រើប្រាស់​បាន​យ៉ាង​ហោច​ណាស់​ចំនួន ៣០​ខែ គឺ​មិន​ចាំ​បាច់​ដាក់​ថ្ងៃ​ខែ​ឆ្នាំ​ផុត​កំណត់​ឡើយ។ យ៉ាង​ណា​មិញ និមិត្ត​សញ្ញា PAO ត្រូវ​តែ​មាន ដើម្បី​បញ្ចៀស​នូវ​ផល​ប៉ះពាល់ ដែល​អាច​កើត​មាន​ចំពោះ​អតិថិជន៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;