ក្រុមហ៊ុនសង់ព្រលានយន្តហោះសៀមរាបថ្មី បញ្ជាក់ច្បាស់ៗពីពេលវេលាបញ្ចប់ការសាងសង់
- 2020-05-12 01:17:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនសង់ព្រលានយន្តហោះសៀមរាបថ្មី បញ្ជាក់ច្បាស់ៗពីពេលវេលាបញ្ចប់ការសាងសង់
ចន្លោះមិនឃើញ
លោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI) បានបញ្ជាក់ថា បច្ចុប្បន្ននេះក្រុមហ៊ុន បាននឹងកំពុងចាប់ផ្តើមដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ចាប់តាំងពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០មកម្លេះ និងគ្រោងបញ្ចប់ការសាងសង់ឱ្យរួចរាល់ជាស្ថាពរនៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៣ ដោយប្រើពេលវេលាទាំងអស់រយៈពេល ៣៦ខែ។
ការលើកឡើងខាងលើនេះ ធ្វើឡើងក្នុងជំនួបរវាងលោក Lu Wei ជាមួយលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។
លោក Lu Wei បន្តថា ចំពោះដំណើរការសាងសង់ក្រុមហ៊ុនបានសហការយ៉ាងជិតស្និតជាមួយក្រុមការងារបច្ចេកទេសរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដោយផ្តោតសំខាន់ទៅនឹងការបំពាក់ឧបករណ៏បច្ចេកទេស និងរចនាបទអាកាសយានដ្ឋាន។
ចំណែកលោក ម៉ៅ ហាវណ្ណាល់ បានជម្រុញ និងឯកភាពឱ្យ ក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (AIAI) និងក្រុមការងារបច្ចេកទេសរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីធ្វើការសហការគ្នាជាប្រចាំ ដើម្បីត្រួតពិនិត្យការងារ បញ្ហាប្រឈម រកដំណោះស្រាយ និងឱ្យមានការរៀបចំប្រជុំជារៀងរាល់ថ្ងៃទី ២៥ ប្រចាំខែ ដើម្បី ពិនិត្យ លើ វឌ្ឍនភាពការងារបច្ចេកទេស និងការសាងសង់អាកាសយានដ្ឋាន៕
អត្ថបទ និងរូបថត៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល