សម្តេច ហ៊ុន សែន បង្ហោះហ្វេសប៊ុកភ្លាមៗ ​ក្រោយកម្ពុជា​សល់​អ្នកជំងឺកូវីដ១៩ តែម្នាក់ប៉ុណ្ណោះ

  • 2020-05-12 01:57:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុកនាព្រឹកនេះថា ទោះកម្ពុជា​មាន​ចំនួនអ្នកជាសះស្បើយបាន​ច្រើន ហើយពុំមានអ្នក​ឆ្លងថ្មីក៏ដោយ គឺ​សម្តេចបានអំពាវនាវ​ឱ្យប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ជាប់ជានិច្ច។

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន
សម្តេច​បាន​សរសេរយ៉ាងដូច្នេះថា៖

«តែក្នុងមួយប៉ព្រិចភ្នែកសោះចំនួនអ្នកឆ្លងជំងឺកូវីដ-19 នៅក្នុងពិភពលោកគឺបានកេីនជាង៤លាននាក់។ នេះគឺក្តីបារម្ភខ្លាំងបំផុតរបស់ពិភពលោកទាំងមូល។ ចំពោះនៅប្រទេសយេីងវិញ​ ទោះបីចំនួនអ្នកដែលបានព្យាបាលជាសះស្បេីយបានច្រេីន​ ហេីយពុំមានអ្នកឆ្លងថ្មីក៏ដោយគឺសូមបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ខ្ពស់ជានិច្ចចំពោះអនាម័យសុខភាព​ជាប្រចាំដូចជាត្រូវឧស្សាហ៍ដុសលាងសម្អាតដៃនិងសាប៊ូ​ ឬទឹកអាល់កុល​ ឬចឹលសម្លាប់មេរោគ​ នឹងត្រូវពាក់ម៉ាសឬក្រម៉ាកុំអោយឆ្លងរោគពីយេីងទៅគេ​ និងពីគេមកយេីង​ ព្រោះជំងឺដ័កាចសាហាវនេះងាយឆ្លងលឿនណាស់។ ត្រូវបន្តយកចិត្តទុកដាក់ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល។»

សូមជម្រាប​ថា យោងតាម​សេចក្តីប្រកាសព័ត៌មានរបស់​ក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ​២០២០នេះ ឱ្យដឹងថា កម្ពុជា មានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន១នាក់ទៀត ពោលគឺសល់តែ១នាក់ចុងក្រោយប៉ុណ្ណោះ ដែលមិនទាន់ជាសះស្បើយ៕

អត្ថបទថ្មី
;