ប្រាសាទកណ្ដាលស្រះស្រង់ ដែលបាក់រលំរាប់រយឆ្នាំ នឹងផុសចេញរូបរាងពិតនៅចុងឆ្នាំនេះ
- 2020-05-13 02:13:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រាសាទកណ្ដាលស្រះស្រង់ ដែលបាក់រលំរាប់រយឆ្នាំ នឹងផុសចេញរូបរាងពិតនៅចុងឆ្នាំនេះ
ចន្លោះមិនឃើញ
ស្រះស្រង់ និងប្រាសាទបន្ទាយក្ដី ទំនងជាត្រូវបានកសាងឡើងដំបូងគេបង្អស់ក្នុងចំណោមព្រះរាជសមិទ្ធផលនានារបស់ព្រះបាទជ័យវរ្ម័នទី៧ មុនការកសាងប្រាសាទតាព្រហ្ម នៅឆ្នាំ១១៨៦។ នៅកណ្ដាលស្រះស្រង់ក៏មានប្រាសាទតូចមួយដែរ ប៉ុន្តែប្រាសាទនោះត្រូវបានបាក់រលំជាច្រើនរយឆ្នាំមកហើយ។ មកដល់ពេលបច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរាបានបើកការជួសជុលប្រាសាទនេះឡើងវិញ ដែលគ្រោងនឹងបញ្ចប់ឲ្យបានរួចរាល់នៅចុងឆ្នាំ២០២០នេះ។