Fan Bingbing បាត់លុយរាប់លានដុល្លារ ព្រោះសូម្បីតែ Live លក់ឥវ៉ាន់ក៏ត្រូវរដ្ឋហាមឃាត់
- 2020-05-13 03:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Fan Bingbing បាត់លុយរាប់លានដុល្លារ ព្រោះសូម្បីតែ Live លក់ឥវ៉ាន់ក៏ត្រូវរដ្ឋហាមឃាត់
ចន្លោះមិនឃើញ
យោងតាមច្បាប់ថ្មីបំផុត កំពូលតារាសម្ដែងស្រីចិន Fan Bingbing នឹងត្រូវបាត់ចំណូលជាច្រើនដោយសារត្រូវគេរឹតបន្តឹងមិនឲ្យ live លក់ទំនិញលើបណ្ដាញសង្គមតទៀត។
បណ្ដាញព័ត៌មាន 163 បានរាយការណ៍ថា ក្រសួងផ្សព្វផ្សាយ និងទូរទស្សន៍របស់ប្រទេសចិន ទើបតែចេញច្បាប់ថ្មី ដែលនឹងហាមសិល្បករ សិល្បការិនីទាំងអស់ដែលមានរឿងអាស្រូវ ធ្វើឲ្យប៉ះពាល់ដល់សង្គម មិនឲ្យ livestream លក់ឥវ៉ាន់លើគ្រប់បណ្ដាញសង្គមទាំងអស់។ ដីការច្បាប់ថ្មីនេះត្រូវបានផ្ញើជូនក្រុមហ៊ុន និងដាក់ប្រើប្រាស់ចាប់ពីថ្ងៃទី ៤ ខែឧសភាកន្លងទៅ។
ប្រភពដដែលបានឲ្យដឹងថា កំពូលតារាសម្ដែងស្រី Fan Bingbing និង Li Xiaolu គឺជាសិល្បករ២រូបដែលស្ថិតក្នុងចំណោមតារាដែលត្រូវហាមមិនឲ្យ live លក់ឥវ៉ាន់លើកទី១។ ច្បាប់នេះចេញមកគឺដើម្បីចង់ឲ្យការលក់ឥវ៉ាន់អនឡាញប្រកបដោយវិជ្ជាជីវៈ។
យោងតាមបណ្ដាញព័ត៌មាន Sina ក្នុងអំឡុងពេលមេរោគកូវីដកើតឡើង ចំនួនអ្នកទិញអនឡាញបានកើនឡើង ធ្វើឲ្យតារាជាច្រើនលក់ឥវ៉ាន់បានភ្លូកទឹក ភ្លូកដី។ តម្លៃឡាយលក់ឥវ៉ាន់របស់ Fan Bingbing សម្រាប់មួយម៉ោងគឺ ៧០ ម៉ឺនដុល្លារ គឺខ្ពស់ជាងតម្លៃខ្លួនពេលថតកុនឆ្ងាយណាស់។
ដូចគ្នាដែរ Li Xiao Lu ក្នុងរយៈពេលឡាយលក់ ៤ម៉ោង លក់បានផលិតផលចំនួន ៣១៤០០០ផលិតផល សរុបជាសាច់ប្រាក់គឺ ៦,៦លានដុល្លារ ដោយគ្រាន់តែលុយបានជាកាដូគឺឡើងដល់ ១៣០០០០ដុល្លារ។ បើកាត់ថ្លៃចាយវាយផ្សេងៗ Li Xiao Lu រកចំណូលបានប្រមាណ ៣លានដុល្លារ។
បើច្បាប់នេះនៅតែបន្តអនុវត្តរហូត Fan Bingbing និង Li Xiaolu នឹងអស់ផ្លូវហើយ ដ្បិតក្រៅពីលក់ឥវ៉ាន់អនឡាញ ពួកគេមិនមានគម្រោង ក៏ដូចត្រូវបានអ្នកណាអញ្ជើញថតរឿងថ្មីឡើយ ដោយសាររឿងអាស្រូវគេចពន្ធ និងក្បត់ប្ដីរបស់ខ្លួន៕
អានបន្ត៖ Yang Mi ក្ដៅក្រហាយបោះឆ័ត្រដាក់បុគ្គលិក ព្រោះធុញនឹងអ្នកតាមថត