មកដឹងតម្លៃប្តូរ និងពន្យារបណ្ណបើកបរយានយន្តមានតម្លៃប៉ុន្មាន?

  • 2020-05-20 02:09:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន នៅ​ថ្ងៃទី ២០ ឧសភា ២០២០ បាន​បង្ហាញ​ពី​តម្លៃ​សេវា​សាធា​រណៈ​នៃការប្តូរ និងពន្យារបណ្ណបើកបរយានយន្ត។

រូបតំណាង
- សម្រាប់រថយន្ត ៣០ ០០០រៀល - សម្រាប់ទោចក្រយានយន្ត ២០ ០០០រៀល

ទីតាំង និងពេលវេលាធ្វើការ៖

  • មណ្ឌលផ្តល់បណ្ណបើកបរនៅផ្សារទំនើបអ៊ីអន១ (ចន្ទ-អាទិត្យ ម៉ោង០៩:០០ព្រឹក - ០៨:០០យប់)
  • មណ្ឌលផ្តល់បណ្ណបើកបរនៅផ្សារទំនើបអ៊ីអន២ (ចន្ទ-អាទិត្យ ម៉ោង០៩:០០ព្រឹក - ១០:០០យប់)
  • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងមន្ទីរសាធារណការ និងដឹកជញ្ជូន ទូទាំង២៥ រាជធានី-ខេត្ត។

ឯកសារដែល​ត្រូវ​មាន៖

១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

២. លិខិតបញ្ជាក់កាយសម្បទា(អាចធ្វើនៅទីតាំងផ្ទាល់ ករណីនៅ AEON 1&2)

៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក(ថតនៅទីតាំងផ្ទាល់ករណីនៅ AEON 1&2)

៤. ពាក្យបណ្តឹងបាត់បណ្ណបើកបរបញ្ជាក់ពីប៉ុស្តិ៍រដ្ឋបាល (ក្នុងករណីបាត់បណ្ណបើកបរ)៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;