រដ្ឋបាល​ក្រុងសៀមរាប ត្រៀមបេីកផ្លូវ​ ពីរខ្សែឡើងវិញ​ ដើម្បីរួមចំណែកបញ្ជៀស​ ការកកស្ទះ

  • 2020-05-21 01:25:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ នួន ពុទ្ធារ៉ា អភិបាលនៃគណៈអភិបាលក្រុងសៀមរាប​ ដោយមាន​ការចូលរួម​ពី​ ក្រុមការងារនៃមន្ទីរ​រៀបចំ​ដែន​ដី​ នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តសៀមរាប​ បានចុះត្រួពិនិត្យទីតាំង ត្រៀមបេីកផ្លូវ​ចំនួន ២ខ្សែឡើងវិញ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុមការងារនៃរដ្ឋបាលក្រុងសៀមរាប កាល​ពីថ្ងៃទី២០ ខែ​ឧសភា ឆ្នាំ២០២០។

ផ្លូវទី១ មានប្រវែង១០០០ម៉ែត្រ ទទឹង១៥ មែត្រ​ ភ្ជាប់ពីផ្លូវជាតិលេខ៦ រហូតដល់ផ្លូវ​៧មករា​។ ១ខ្សែទៀតប្រវែងប្រមាណ៥០០ម៉ែត្រ ពីផ្លូវវត្តបូព៍ រហូតដល់ផ្លូវ៧មករា ស្ថិតក្នុងភូមិបន្ទាយចាស់​ សង្កាត់ស្លក្រាម​ នឹងភូមិវត្តបូព៍ សង្កាត់សាលាកំរេីក​ ក្រុង/ខេត្តសៀមរាប។

រូបភាព៖ រដ្ឋបាល​ខេត្តសៀមរាប
ក្នុងឱកាស​ដឹកនាំ​ក្រុមការងារ​ ចុះពិនិត្យទីតាំងត្រៀមបេីកផ្លូវ​ឡើងវិញ​នេះដែរ​ លោក​ នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប​ ក៏បានជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅ​ដ្ឋាន​ តាមបណ្តោយផ្លូវទាំង២ខ្សែនេះ និងបានជម្រាបជូនដំណឹងអំពី គម្រោង​ដែល​ រដ្ឋបាល​ក្រុង​សៀមរាប​ ត្រៀម​បើកផ្លូវ​ និងអភិវឌ្ឍ​ ដើម្បីបម្រើ​ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ និងលើកកិត្តិយស សោភណ្ឌភាព​ ជាពិសេស​គឺរួមចំណែកដោះស្រាយនូវបញ្ហារកកស្ទះចរាចរណ៍ក្នុងក្រុងសៀមរាបផងដែរ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;