ក្រុមហ៊ុនមួយ បោះទុនជាង ២១លានដុល្លារ បង្កើតកសិដ្ឋានដាំដំណាំដូងប្រេង កៅស៊ូ និងល្ហុងប្រេង នៅខេត្តកំពត

  • 2020-05-25 05:32:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាមសំណើសុំវិនិយោគលើគម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដូងប្រេង កៅស៊ូ និងល្ហុងប្រេង) របស់ក្រុមហ៊ុន VIRTUS GREEN PLANTATIONS (CAMBODIA) PTE., LTD. ដែលមានទុនវិនិយោគប្រមាណ ២១,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.០៧០កន្លែង ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ។

រូបតំណាង

ក្រុមហ៊ុនដែលបាន សុំវិនិយោគលើគម្រោងខាងលើ មានទីតាំងវិនិយោគស្ថិតនៅតំបន់ប្រើប្រាស់ដោយចីរភាពនៃឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ស្រុកជុំគីរី និងស្រុកទឹកឈូ ខេត្តកំពត៕

ទីតាំងស្នើសុំ៖

អត្ថបទ៖ ម៉េងងី

;