ក្រពើមួយក្បាលដែលគេអះអាងថាជារបស់មេដឹកនាំអ៊ីត្លែ បាន​ងាប់ហើយ

  • 2020-05-25 08:50:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រពើមួយក្បាល​ដែល​គេបានអះអាងថា​ជារបស់មេដឹកនាំផ្តាច់ការអ៊ីត្លេ បាន​ងាប់ហើយ​កាលពីថ្ងៃទី ២២ ខែឧសភា​កន្លងទៅ នៅសួនសត្វក្នុងក្រុងមូស្គូ ប្រទេសរុស្ស៊ី។ វាបាន​ងាប់ក្នុងអាយុ ៨៤ឆ្នាំ។

ដើមឡើយ​ក្រពើដែល​មានឈ្មោះថា «Saturn» នេះ​ បាន​កើតនៅក្នុងរដ្ឋ Mississippi សហរដ្ឋអាមេរិក ក្នុងឆ្នាំ​១៩៣៦។ បន្ទាប់មកវាត្រូវគេចាប់បាន និង​ប្រគល់ទៅឱ្យសួនសត្វក្នុងក្រុងប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ ហើយ​បានបាត់ខ្លួនចេញពីសួនសត្វក្នុងឆ្នាំ១៩៤៣ នៅពេលមានការទម្លាក់គ្រាប់បែកអំឡុងសង្គ្រាម​លោកលើកទី២។ ប៉ុន្តែ៣ឆ្នាំក្រោយមក ក្រពើនេះ ត្រូវបានរកឃើញ​ដោយទាហានអង់គ្លេស ហើយបញ្ជូនទៅកាន់ក្រុងមូស្គូ។

យ៉ាងណាមិញ អ្នក​និពន្ធរុស្ស៊ីដ៏ល្បីល្បាញម្នាក់ឈ្មោះ Boris Akunin បាន​លើកឡើង​ថា សត្វល្មូននេះ​អាច​ជាសត្វចិញ្ចឹមមួយ​ក្នុងចំណោមសត្វចិញ្ចឹមជាច្រើនរបស់អ៊ីត្លែ ហើយវាពុំមែន​ស្ថិតក្នុងសួនសត្វក្រុងប៊ែរឡាំងឡើយ។ ប៉ុន្តែគ្មានភស្តុតាងណាមួយដែលបញ្ជាក់ច្បាស់​ជុំវិញ​រឿងនេះទេ៕

ប្រភព៖ Dailymail

អត្ថបទថ្មី
;