ប្រទះឃើញក្បាលសត្វខ្ទីង ១បន្សល់ពីការបាញ់សម្លាប់ដោយអញ្ញាតជន នៅខេត្តព្រះវិហា

  • 2020-05-26 00:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ត្រីឧទ្យានុរក្ស នៅដែនជម្រកសត្វព្រៃព្រះរកា បានចុះល្បាត និងសិក្សាស្រាវជ្រាវអំពីវត្តមានសត្វ​ព្រៃ នៅចំណុចព្រៃជាំព្រលាន ស្ថិតនៅភូមិរបុញ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហា កាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ជាអកុសល ក្រុមការងារបានប្រទះឃើញក្បាលសត្វខ្ទីង ១ក្បាល អាយុប្រមាណ ៥ឆ្នាំ បន្សល់ពីការបាញ់សម្លាប់ដោយអញ្ញាតជន។ នេះ​បើ​តាម​ការ​បញ្ជាក់​នៅ​លើហ្វេសបុកក្រសួងបរិស្ថាន នៅ​ថ្ងៃ​ទី ២៤ ឧសភា ២០២០។

រូបភាព៖ ក្រសួងបរិស្ថាន
បច្ចុប្បន្ន មន្ទីរបរិស្ថានខេត្ដព្រះវិហារ បាននិងកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ ដើម្បីយកមកផ្តន្ទារទោសតាមច្បាប់។ ដោយឡែក នៅដែនជម្រកសត្វព្រៃ ព្រៃឡង់ មន្ត្រីឧទ្យានុរក្ស សហការជាមួយមន្ត្រីគម្រោងព្រៃឡង់បៃតង និងគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិបង្កនសែនជ័យ បានចុះដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ ចំ នួន០៤គ្រឿង ដើម្បីថតវត្តមានសត្វព្រៃ នៅតំបន់ត្រពាំងម៉ឺនពេជ្រ ស្ថិតក្នុងភូមិសាស្ត្រភូមិបង្កន ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;