មុនម្ដងហើយ ឥលូវទៀត! តារាវៀតណាមម្នាក់នេះនៅតែធ្វើឲ្យទស្សនិកជនសឹងឈាមច្រមុះ
- 2020-05-26 01:07:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនម្ដងហើយ ឥលូវទៀត! តារាវៀតណាមម្នាក់នេះនៅតែធ្វើឲ្យទស្សនិកជនសឹងឈាមច្រមុះ
ចន្លោះមិនឃើញ
មនុស្សមួយចំនួនច្បាស់ជាស្គាល់ហើយតារាម៉ូឌែល Ngoc Trinh របស់វៀតណាម ដែលល្បីឈ្មោះខ្លាំងតាមរយៈការស្លៀកពាក់បែបសិចស៊ីស្ទើរលេចលើលេចក្រោម។ ភាពទាក់ទាញរបស់ Ngoc Trinh ត្រូវគេស្គាល់ច្បាស់គឺនៅអំឡុងដើមឆ្នាំ២០១៩ ពេលដែលនាងបានទៅចូលរួមក្នុងព្រឹត្តិការណ៍ដើរលើព្រំក្រហម "Cannes Film Festival" ក្នុងប្រទេសបារាំង។ កាលនោះ នាង Ngoc Trinh បានស្លៀករ៉ូបឆែកលើក្រោម ដោយបិទបាំងតំបន់ពិសេសតែបន្តិចបន្តួចប៉ុណ្ណោះ។
មិនខុសពីលើកមុនប៉ុន្មាន តារាស្រីវៀតណាមរូបនេះ បានបង្កជាភាពភ្ញាក់ផ្អើលសាជាថ្មីដល់ទស្សនិកជន ដោយបានបញ្ចេញនូវរូបភាពប៉ុន្មានសន្លឹកបង្ហាញពីភាពសិចស៊ីនៃដងខ្លួនរបស់នាងនៅលើប្រព័ន្ធបណ្ដាញសង្គម។ លើកនេះ មានរូបខ្លះថតស្លៀកត្រឹមខោអាវក្នុង ហើយរូបខ្លះថតដោះអាវថែមទៀតផង (តែនាងយកដៃបាំងបិទកន្លែងពិសេស)។ តោះ! ទៅទស្សនារូបភាពរបស់ Ngoc Trinh នៅខាងក្រោម៖