ខេត្ត​ព្រះសីហនុ អាចនឹង​មាន​ឆ្នេរសមុទ្រ​កម្សាន្ត​ថ្មីមួយប្រវែង ១៥​គីឡូម៉ែត្រ

  • 2020-05-26 01:38:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ បាន​ណែនាំ​ឱ្យក្រុមហ៊ុន អូត្រេះ មេនេចមេន សិក្សា​ឆ្នេរ​សមុទ្រចាប់ពីកំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ រហូតដល់​ចុងឆ្នេរ​ជំទាវម៉ៅ ប្រវែង ១៥​គីឡូម៉ែត្រ ដើម្បី​កែលម្អ​ឆ្នេរសមុទ្របម្រើ​ឱ្យសាធារណជន ទាក់ទាញភ្ញៀវទេសចរ។ ការ​លើកឡើងនេះ​ក្នុងកិច្ចប្រជុំ​មួយ​ស្តីពីការរៀបចំ​សួន​កម្សាន្ត​ឆ្នេរអូត្រេះ២ កាលពីថ្ងៃទី២៥ ខែឧសភា ​ឆ្នាំ​២០២០។

រូបថត៖ រដ្ឋបាលខេត្តព្រះសីហនុ
លោក​អភិបាលខេត្ត​បន្តថា ការសិក្សា​រៀបចំ​ឆ្នេរសមុទ្រ​តាមគំរូប្លង់រៀបរយ ដោយ​សិក្សាប្លង់មេឱ្យ​បានទូលំទូលាយ ដោយរៀបចំឆ្នេរថ្ម ឆ្នេរខ្សាច់ ពិសេសទៀតរៀបចំឱ្យមានសត្វលម្អ មានដូចជា សត្វក្ងោក សត្វកំប្រុក ឬសត្វផ្សេងៗទៀតជាការទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។

លោក​បញ្ជាក់ថា៖ «ឆ្នេរសមុទ្ររបស់យើងមិនអនុញ្ញាតិឱ្យមានការរៀបចំដាក់តុ ឬកន្ទេលនៅលើឆ្នេរខ្សាច់យកលុយនោះទេ ដោយទុកឆ្នេរសមុទ្ររបស់យើងជាឆ្នេរលំហសាធារណ: សម្រាប់យើងទាំងអស់គ្នា ក៏ប៉ុន្តែយើងត្រូវចូលរួមថែរក្សាបរិស្ថាន សោភណ្ឌភាពឆ្នេរទាំងអស់គ្នា ត្រូវវេចខ្ចប់សំរាមដាក់ក្នុងធុងដែលរដ្ឋបាលក្រុង ខេត្ត រៀបចំនៅតាមតំបន់ឆ្នេរ»៕

អត្ថបទថ្មី
;