ស្ថានភាព​​ជំងឺ​កូវីដ១៩ នៅ​កម្ពុជា គិតត្រឹម​ព្រឹកនេះ

  • 2020-05-27 01:20:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រហូត​ដល់ម៉ោង​ ៨:០០ព្រឹក​ ថ្ងៃទី​ ២៧ ឧសភា​ ២០២០​ ក្រសួងសុខាភិបាល ពុំរកឃើញអ្នកជំងឺកូវីដ-១៩​ ថ្មីទេ​ ពោលគឺ​ចំនួនសរុប ១២៤នាក់ដដែល។ ក្នុងនោះចំនួន​អ្នកសម្រាកព្យាបាលនៅ​មន្ទីរ​ពេទ្យ ២នាក់​ និង​ជាសះស្បើយហើយ​ចំនួន១២២​នាក់។

ទោះជាយ៉ាងណា ក្រសួងសុខាភិបាលបញ្ជាក់​ថា ជំងឺកូវីដ១៩​ នៅតែ​បន្តគំរាម​កំហែង​ជាប់ជានិច្ច​ ដោយ​អំពាវនាវឱ្យ​បងប្អូនប្រជាពលរដ្ឋ​បន្តប្រយ័ត្ន​ជាប់ជានិច្ច ដោយ​ធ្វើអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេសជិតខាង និង​ពិភពលោក​កំពុងបន្ត​រាតត្បាត​ជំងឺកូវីដ១៩​ ដ៏​ខ្លាំងក្លា​នៅឡើយ​ ។

«យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជាអង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ យេីងបានធ្វេីតេស្តចំនួន​ ១៨៦០៧ស្មើនឹង​ ១១២០ ក្នុង១លាននាក់»៕

អត្ថបទថ្មី
;