ឆ្មក់ចាប់បានសាច់សត្វព្រៃជាច្រើន និងសត្វអណ្តើកទឹកពីភោជនីយដ្ឋានមួយនៅខេត្តកោះកុង

  • 2020-05-27 02:31:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជា នៅថ្ងៃ​ទី ២៥ ឧសភា ២០២០ បាន​បង្ហាញ​ពីលទ្ធផលពីការឆ្មក់ចាប់មួយនៅក្នុងខែនេះ ដោយក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ (WRRT) ដោយបានធ្វើការដកហូតសាច់សត្វព្រៃទម្ងន់៧១គីឡូក្រាម សត្វអណ្តើកទឹករស់ចំនួន១០ក្បាល ព្រមទាំងស្នូក និងទ្រូងអណ្តើកយ៉ាងច្រើនដែលមានទម្ងន់៥០គីឡូក្រាមពីភោជនីយដ្ឋានមួយកន្លែងក្នុងខេត្តកោះកុង។

រូបភាព៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជា
អង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជា បាន​បន្ត​ថា ចំពោះសត្វអណ្តើកដែលនៅរស់ក្រុមការងារក៏បានដោះ​លែងឱ្យត្រលប់ចូលទៅក្នុងព្រៃវិញ និងរីឯសាច់សត្វព្រៃត្រូវបានដុតបំផ្លាញចោល។

អង្គការ​សម្ព័ន្ធ​មិត្តសត្វព្រៃបានអំពាវនាវទៅដល់ប្រជាពលរដ្ឋកម្ពុជា បញ្ឈប់ការបរិភោគសាច់សត្វ​ព្រៃ។ ការបរិភោគសាច់សត្វព្រៃគឺជាការជំរុញឲ្យមានការសម្លាប់យ៉ាងរង្គាលចំពោះសត្វព្រៃកម្ពុជា ហើយក៏ជាការគំរាមកំហែងដោយផ្ទាល់មួយចំពោះសុខភាពសាធារណៈរបស់ប្រជាជនកម្ពុជា៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;