ជន​បរទេស​ទាំងអស់​ត្រូវតែ​មានលក្ខខណ្ឌ​ទាំងនេះ ទើបអាច​ចូល​កម្ពុជាបាន

  • 2020-05-28 02:08:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សុខាភិបាល បាន​ប្រកាសថា ដើម្បីចូលមកកម្ពុជាបាន អ្នកដំណើរ​ជាជនបរទេស​ទាំងអស់ តម្រូវឱ្យ​មាន៖

-វិញ្ញាបនបត្រ​បញ្ជាក់សុខភាព ចេញ​ដោយ​អាជ្ញាធរ​សុខាភិបាល ដែល​ទទួលស្គាល់​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេសសាម៉ី បញ្ជាក់​ថា​គ្មាន​មេរោគ​កូវីដ១៩ ក្នុង​រយៈពេល ៧២ម៉ោង។ សម្រាប់ជនជាតិខ្មែរ កាន់លិខិតឆ្លងដែនកម្ពុជា មិនចាំបាច់មាន​វិញ្ញាបនបត្រនេះទេ។

-ជនបរទេសត្រូវមានឯកសារ​ធានារ៉ាប់រងសុខភាព ក្នុង​ចំនួន​ទឹកប្រាក់យ៉ាងតិច ៥ម៉ឺនដុល្លារ ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា។ (ចំពោះ​អ្នកកាន់ទិដ្ឋាការការទូតប្រភេទ A និង​ទិដ្ឋាការផ្លូវការប្រភេទ B មិន​ចាំបាច់មានទេ)

-អ្នក​ដំណើរទាំងអស់ ទាំងខ្មែរ និង​បរទេស ពេលមកដល់​កម្ពុជា ត្រូវ​បញ្ជូន​ទៅមណ្ឌលរង់ចាំ ដើម្បី​ធ្វើតេស្ត​បញ្ជាក់​រកមេរោគ​កូវីដ១៩ និង​រង់ចាំ​លទ្ធផល​ពីមន្ទីរពិសោធន៍​ប៉ាស្ទ័រ។

សូម​អាន​បន្ថែមខាងក្រោម៖

អត្ថបទថ្មី
;