ចង់លេងទៅលេងជប៉ុន កុំច្រឡំ​ថា ​បាន​លុយមកវិញ​ពាក់កណ្តាល​នៃការចំណាយសរុប

  • 2020-05-28 03:03:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្នាក់ងារ​ទេសចរណ៍​ជប៉ុន កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ​២០២០ បាន​ប្រកាសច្រាន​ចោល​ពាក្យចចាមអារ៉ាមដែលថា ប្រទេស​ជប៉ុន គ្រោងបង្កើតយុទ្ធនាការ​ផ្តល់លុយឱ្យអ្នកទេសចរបរទេសពាកក់កណ្តាលវិញ នៃការចំណាយសរុប ដើម្បី​ជំរុញ​វិស័យនេះឡើងវិញ ក្រោយ​វិបត្តិកូវីដ១៩។

ភ្នាក់ងារ​នេះ​បញ្ជាក់​ថា យុទ្ធនាការ «Go to Travel» នេះ​កំពុង​ស្ថិតក្រោមការ​ពិចារណានៅឡើយ ហើយ​បើ​លេចចេញជារូបរាងមែន គឺសម្រាប់តែ​មួយផ្នែក​នៃការចំណាយ​ធ្វើដំណើរ​ក្នុងស្រុក​តែប៉ុណ្ណោះ។

យោងតាម​របាយការណ៍​ថវិកា​ឆ្នាំ​២០២០ ដែល​ចេញផ្សាយ​ដោយ​ក្រសួងសេដ្ឋកិច្ចជប៉ុន គឺ​បាន​លើកឡើង​នូវ​ផែនការ​ជំរុញ​ទេសចរ ដោយ​ផ្តល់​ប្រាក់​ ២ម៉ឺនយ៉េន ឱ្យ​អ្នកដំណើរ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន បាន​ដកស្រង់​សម្តីលោក Hiroshi Tabata ប្រធាន​ភ្នាក់ងារ​ទេសចរណ៍​ជប៉ុន កាលពីសប្តាហ៍មុន​ឱ្យដឹងថា ប្រសិន​បើ​វីរុស​កូវីដ១៩ ត្រូវគ្រប់គ្រងបាន ពួកគេ​នឹង​ចាប់ផ្តើមយុទ្ធនាការ «Go To Travel» នៅក្នុងខែកក្កដាខាងមុខនេះ​តែម្តង៕

ប្រភព៖ Japantimes

អត្ថបទថ្មី
;