មន្ទីរបញ្ចកោណ៖ អាមេរិក​នឹង​ធ្វើតេស្តនុយក្លេអ៊ែរ​ភ្លាម បើ​ប្រធានាធិបតីចេញបញ្ជា

  • 2020-05-28 07:32:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្រ្តីជាន់ខ្ពស់មន្ទីរបញ្ចកោណ១​រូប អះអាងថា អាមេរិក​នឹងធ្វើតេស្តនុយក្លេអ៊ែរ បើប្រធានាធិបតី​បើកភ្លើងខៀវ ក្នុងកាលៈទេសៈ​ដែលផ្ទុះ​នូវបញ្ហា​ភូមិសាស្រ្តនយោបាយ។

លោកDrew Walter ឧបការីរងរដ្ឋមន្រ្តីក្រសួង​ការពារជាតិ​អាមេរិក ទទួល​បន្ទុកនុយក្លេអ៊ែរ បាន​ថ្លែង​ក្នុងវេទិកាអនឡាញ​មួយ​កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ​២០២០ថា ក្រុង​វ៉ាស៊ីងតោន មិន​ជ្រើសរើស​យកការធ្វើតេស្តនុយក្លេអ៊ែរមក​ដាក់មុខនោះទេ ក្រោយ​ខ្លួនបាន​ផ្អាក​ប្រមាណ​ជិត ៣០ឆ្នាំមក ប៉ុន្តែ​វាអាចនឹង​ផ្លាស់ប្តូរភ្លាមៗ។

លោក​បញ្ជាក់​ថា៖ «ប្រសិន​បើប្រធានាធិបតីចេញបញ្ជា ប្រព័ន្ធ​ (នុយក្លេអ៊ែរ) នឹង​ត្រូវធ្វើ​តេស្ត ខ្ញុំគិតថាវា​នឹងកើតឡើងត្រឹមមួយពព្រិចភ្នែក»។

ការ​ថ្លែង​ខាងលើនេះ បន្ទាប់ពីការផ្សព្វផ្សាយថា អាមេរិក​កំពុងពិចារណា​ធ្វើតេស្តនុយក្លេអ៊ែរឡើងវិញ បន្ទាប់ពីខកខាន​តាំងពីឆ្នាំ​១៩៩២មក ដើម្បីធ្វើជាថ្នូរចរចា​បញ្ហា​ជាមួយ​រុស្ស៊ី និងចិន៕

ប្រភព៖ RT

អត្ថបទថ្មី
;