ជាង២ឆ្នាំចុងក្រោយ មានអភិបាលខេត្ត ១៣រូប ត្រូវបានផ្លាស់ប្ដូរ
- 2020-05-28 10:02:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជាង២ឆ្នាំចុងក្រោយ មានអភិបាលខេត្ត ១៣រូប ត្រូវបានផ្លាស់ប្ដូរ
ចន្លោះមិនឃើញ
នាចុងខែឧសភា ឆ្នាំ២០២០ នេះ ព្រះមហាក្សត្រព្រះបាទសម្ដេចព្រះនរោត្តមសីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតែងលោក សោម ពិសិដ្ឋ ជាអភិបាលខេត្តកែប ជំនួសលោក កែន សត្ថា ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្រ្ដី។
លោក សោម ពិសិដ្ឋ ដែលជាអតីតអភិបាលរងខេត្តកែប នឹងត្រូវចូលកាន់តំណែងជាផ្លូវការ នាថ្ងៃទី២៩ ខែឧសភា ក្រោមអធិបតីភាពរបស់សម្ដេច ស ខេង រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ។
បើគិតទាំងលោក សោម ពិសិដ្ឋ គឺមានអភិបាលខេត្តចំនួន ១៣រូប ដែលត្រូវបានតែងតាំងថ្មី ក្នុងរយៈពេលជាង ២ឆ្នាំចុងក្រោយ ពោលគឺគិតចាប់ពីឆ្នាំ២០១៨ មក។
១. ខែឧសភា ឆ្នាំ២០២០៖ លោក សោម ពិសិដ្ឋ ត្រូវបានតែងតាំងជាអភិបាលខេត្តកែប
៣. ខែមិថុនា ឆ្នាំ២០១៩៖ លោក គួច ចំរើន ត្រូវបានតែងតាំងជាអភិបាលខេត្តព្រះសីហនុ
៤. ខែមិថុនា ឆ្នាំ២០១៩៖ លោក អ៊ុន ចាន់ដា ត្រូវបានតែងតាំងជាអភិបាលខេត្តកំពង់ចាម
៥. ខែមិថុនា ឆ្នាំ២០១៩៖ លោក ប្រាក់ សុវណ្ណ ត្រូវបានតែងតាំងជាអភិបាលខេត្តព្រះវិហារ
៦. ខែឧសភា ឆ្នាំ២០១៩៖ លោក អ៊ុំ រាត្រី ត្រូវបានតែងតាំងជាអភិបាលខេត្តបន្ទាយមានជ័យ
៧. ខែធ្នូ ឆ្នាំ២០១៨៖ លោក ទៀ សីហា ត្រូវបានតែងតាំងជាអភិបាលខេត្តសៀមរាប
៨. ខែវិច្ឆិកា ឆ្នាំ២០១៨៖ លោក ជាម ច័ន្ទសោភ័ណ្ឌ ត្រូវបានតែងតាំងជាអភិបាលខេត្តត្បូងឃ្មុំ
៩. ខែវិច្ឆិកា ឆ្នាំ២០១៨៖ លោក ប៉ែន កុសល្យ ត្រូវបានតែងតាំងជាអភិបាលខេត្តឧត្តរមានជ័យ
១០. ខែមេសា ឆ្នាំ២០១៨៖ លោក ផាន់ ចាន់ធុល ត្រូវបានតែងតាំងជាអភិបាលខេត្តប៉ៃលិន
១១. ខែមេសា ឆ្នាំ២០១៨៖ លោក វ៉ា ថន ត្រូវបានតែងតាំងជាអភិបាលខេត្តក្រចេះ
១២. ខែមីនា ឆ្នាំ២០១៨៖ លោក អ៊ូច ភា ត្រូវបានតែងតាំងជាអភិបាលខេត្តតាកែវ
១៣. ខែមករា ឆ្នាំ២០១៨៖ លោក ជាវ តាយ ត្រូវបានតែងតាំងជាអភិបាលខេត្តកំពត
អភិបាលខេត្ត-រាជធានី ១៤រូបផ្សេងទៀត ដែលកំពុងកាន់តំណែង រួមមាន៖
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង (ចូលកាន់តំណែង ខែតុលា ឆ្នាំ២០១៧)
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ (ចូលកាន់តំណែង ខែមិថុនា ឆ្នាំ២០១៧)
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង (ចូលកាន់តំណែង ខែមិថុនា ឆ្នាំ២០១៧)
លោក សុខ លូ អភិបាលខេត្តកំពង់ធំ (ចូលកាន់តំណែង ខែធ្នូ ឆ្នាំ២០១៦)
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ (ចូលកាន់តំណែង ខែមីនា ឆ្នាំ២០១៦)
លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង (ចូលកាន់តំណែង ខែមីនា ឆ្នាំ២០១៦)
លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគីរី (ចូលកាន់តំណែង ខែកុម្ភៈ ឆ្នាំ២០១៦)
លោក ជា សុមេធី អភិបាលខេត្តព្រៃវែង (ចូលកាន់តំណែង ខែមករា ឆ្នាំ២០១៦)
លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង (ចូលកាន់តំណែង ខែធ្នូ ឆ្នាំ២០១៥)
លោក ម៉ៅ ធនិន អភិបាលខេត្តពោធិសាត់ (ចូលកាន់តំណែង ខែឧសភា ឆ្នាំ២០១៤)
លោក ថង សាវុន អភិបាលលខេត្តរតនគីរី (ចូលកាន់តំណែង ខែឧសភា ឆ្នាំ២០១៤)
លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង (ចូលកាន់តំណែង ខែកញ្ញា ឆ្នាំ២០១៣)