នាយករដ្ឋមន្រ្តីចិន ឆ្លើយតបទៅអ្នកកាសែតដែលសួរនាំពីប្រភពវីរុសកូវីដ១៩
- 2020-05-29 02:38:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយករដ្ឋមន្រ្តីចិន ឆ្លើយតបទៅអ្នកកាសែតដែលសួរនាំពីប្រភពវីរុសកូវីដ១៩
ចន្លោះមិនឃើញ
ក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ លោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន បានឆ្លើយតបទៅនឹងសំណួរនានាជាច្រើន ក្នុងនោះរួមមានទាំងសំណួរដែលពាក់ព័ន្ធនឹងប្រភពដ៏អាថ៌កំបាំងនៃវីរុសកូវីដ១៩។
លោក លី ខឺឈាង បានថ្លែងថា ចិន និងប្រទេសជាច្រើន ជឿជាក់ថាវាមានសារៈសំខាន់ណាស់ក្នុងទទួលគំនិតដ៏ច្បាស់លាស់មួយអំពីប្រភពនៃវីរុសកូរ៉ូណា។ «យើងជឿជាក់ថា នឹងដឹងកាន់តែច្បាស់អំពីប្រភពនៃវីរុស ដោយផ្អែកលើវិទ្យាសាស្រ្ត ដែលនឹងជួយឱ្យយើងអនុវត្តទប់ស្កាត់កូវីដ១៩ កាន់តែប្រសើរ ហើយក៏ចូលរួមការពារជីវិត និងសុខភាពមនុស្សនៅទូទាំងពិភពលោកផងដែរ»។
លោកបន្តថា ជំងឺកូរ៉ូណាថ្មី បានកើតឡើងគ្រប់ប្រទេសទាំងអស់ដ៏គួរឱ្យភ្ញាក់ផ្អើល។ វាពិតជាជំងឺថ្មីទាំងស្រុងចំពោះមនុស្សជាតិ។ «មកដល់ពេលនេះ ខ្ញុំភ័យខ្លាចថា នៅមានវីរុសជាច្រើនទៀតដែលយើងមិនស្គាល់។ វីរុសមិនស្គាល់ព្រំដែនទេ ហើយវាជាសត្រូវរួមរបស់ពិភពលោក និងមនុស្សជាតិទាំងមូល»៕
ប្រភព៖ វិបសាយក្រសួងការបរទេសចិន