បុរសចំណាស់​ជាងគេ​បំផុត​ក្នុង​ពិភពលោក ទទួល​មរណភាព​ហើយ

  • 2020-05-29 03:12:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Bob Weighton ដែលជាបុរសវ័យចំណាស់​ជាងគេ​បំផុតក្នុងពិភពលោក បាន​ទទួលមរណភាព​ហើយ​ក្នុងអាយុ ១១២ឆ្នាំ ដោយ​សារជំងឺមហារីក នៅប្រទេស​អង់គ្លេស កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ​២០២០។

លោកបាន​ជាប់កំណត់ត្រា​ជាមនុស្សប្រុស​ចាស់ជាងគេបំផុត​ក្នុងពិភពលោក កាលពីខែកុម្ភៈ​កន្លងទៅ បន្ទាប់ពីការស្លាប់របស់លោក Chitstsu Watanabe ជនជាតិ​ជប៉ុន។

សូម​ជម្រាប​ថា លោក Wighton បាន​ចាប់កំណើតនៅ​ក្នុងក្រុង Yorkshire ភាគខាងជើងអង់គ្លេស នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ​១៩០៨។ លោក​មាន​កូនបីនាក់ ចៅ ១០នាក់ ចៅទួត ២៥នាក់៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;