គ្រឿងសមុទ្រមានភាពមិនប្រក្រតីជាង ១១តោន ត្រូវបានមន្រ្តីជំនាញចាប់ដកហូត

  • 2020-05-29 07:56:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង​បង្រ្កាប​ការក្លែងបន្លំ (ក.ប.ប) សហការពីមន្រ្តីនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានស្ទាក់ឃាត់រថយន្ត​ដឹកគ្រឿងសមុទ្រចំនួន ០៣ គ្រឿង នៅលើផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៣ និងបានត្រួតពិនិត្យរកឃើញបង្គាមានចាក់បញ្ចូលសារធាតុស្រដៀងចាហួយ ចំនួន ៤៤៩ កេស ស្មើនឹង ១១,២២៥ គីឡូក្រាម។ ការបង្ក្រាបនេះ ធ្វើ​ឡើង​នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ​ស្ថិតក្នុងភូមិសាស្ត្រខណ្ឌកំបូល និងខណ្ឌដង្កោរាជធានីភ្នំពេញ។

ដោយមានការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ រថយន្ត និងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីបន្តអនុវត្តតាមនីតិវិធី នឹងធ្វើការស្រាវជ្រាវ ស៊ើបអង្កេត និងអនុវត្តតួនាទីភារកិច្ចដែលច្បាប់បានផ្តល់អាណត្តិ ដើម្បីបង្កើនប្រសិទ្ធភាពនៃកិច្ច​ការ​ពារអ្នកប្រើប្រាស់ ទាំងផ្នែកសុខុមាលភាព ទាំងផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។អគ្គ​នាយកដ្ឋាន ក.ប.ប. សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមសហការផ្តល់ព័ត៌មានក្នុងករណី​មានការសង្ស័យពាក់ព័ន្ធការក្លែងបន្លំគុណភាព សុវត្ថិភាពទំនិញ និងសេវា ដើម្បីអគ្គ​នាយក​ដ្ឋានចាត់វិធានការបានទាន់ពេលវេលា៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

អត្ថបទថ្មី
;