ដាណឺម៉ាក ​ប្រើ​កម្មវិធី Zoom ​ភ្ជាប់​ជាមួយ​ផ្ទាំង LED ​យក្ស​​ឲ្យ​អ្នក​គាំទ្រ​ឃើញ​មុខ​កីឡាករ​

  • 2020-05-29 09:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រប​ខណ្ឌ​លីគ​កំពូល​ប្រទេស​ ដាណឺម៉ាក ​បាន​ត្រឡប់​មក​បន្ត​ការ​ប្រកួត​ជា​ថ្មី​ដើម្បី​បញ្ចប់​រដូវកាល​ដែល​នៅ​សល់​។

រឿង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​​ត្រង់​ថា ​ប្រធាន​លីគ​ប្រទេស​តំបន់​អឺរ៉ុប​មួយ​នេះ បាន​អនុញ្ញាត​ឲ្យ​បំពាក់​នូវ​ប្រព័ន្ធ​អ៊ីនធើណិត​លើ​ទីលាន ដោយ​​ភ្ជាប់​កម្មវិធី ខល​វីដេអូ Zoom ​ជាមួយ​ផ្ទាំង LED ​ដ៏​ធំ​ពាសពេញ​កីឡដ្ឋាន Ceres Park ដើម្បី​ឲ្យ​អ្នក​គាំទ្រ បាន​​ឃើញ​មុខ​និង​សកម្មភាព​កីឡាករ​សំណព្វចិត្ត​ពួកគេ។

ក្រុម​ AGF Aarhus ប៉ះ​នឹង​ក្រុម Randers
​សម្រង់​សម្តី​អ្នក​គាំទ្រ​ម្នាក់​ថា៖ "ខ្ញុំ​មិន​ដែល​នឹក​ឃើញ​វិធី​នេះ​ទេ​ ​យើង​អាច​មើល​ផ្ទាល់​ ​វា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ប្លែក និង​ជា​ពិសេស​គួរ​ឲ្យ​អស់​សំណើច​ពេល​ឃើញ​សកម្មភាព​​អ្នក​ផ្សេង​ៗ​ទៀត​​តាម​រយៈ​វីដេអូ Live ​ទាំង​នោះ" ។

យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​លក្ខខណ្ឌ​ដែល​អាច​ចូល Log-in ​មើល​បានគឺ​ ​ធម្មតា​សាមញ្ញៗ(free tickets) មាន​ន័យ​ថា អ្នក​គាំទ្រ​គ្រាន់​តែ​មាន​កម្មវិធី Zoom ហើយ​ចូល​ទៅ​កាន់​គណនី​ផ្លូវការ​របស់ Danish Superliga គឺ​អាច​អង្គុយ​ទស្សនា​បាន​​ដែល​ចំនួន​ច្រើន​បំផុត​គឺ ៥០ នាក់​ក្នុង​មួយ​ផ្ទាំង LED ក្នុង​នោះ​សរុប ១០ ០០០ នាក់កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ​ទី ២៨ ខែ​ឧសភា កន្លង​ទៅ។​

ចំណែក​ឯ​ដំណើការ​ប្រកួត​ធ្វើ​ឡើង​ធម្មតា​ ​តែ​គេ​បាន​បិទ(ប្លុក) Microphone អ្នក​ទស្សនា​មិន​ឲ្យ​ស្រែក​ហ៊ោ​បាន​តាម​ចិត្តនោះទេ មាន​ន័យ​ថា ឮ​តែ​សំឡេង​ចេញ​ពី​កីឡាករ​លើ​ទីលាន​ប៉ុណ្ណោះ។

រំឭក​ផង​ដែរ​ថា Danish Superliga ​មិន​​បាន​អនុញ្ញាត​ឲ្យ​អ្នក​គាំទ្រ​មក​ចូល​កីឡដ្ឋាន​មើល​ផ្ទាល់​នោះ ហើយ​​កីឡាករ​​ប្រកួត​គ្នា ​ក៏​ត្រូវ​អនុវត្ត​វិធាន​ ​ដូច​ទៅ​នឹង​លីគ​កំពូល ​អាល្លឺម៉ង់​ Bundesliga ។ ​ចំណែក​ឯ​លទ្ធផល​វិញ​ក្រុម​ AGF Aarhus ប៉ះ​នឹង​ក្រុម Randers​ បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើ​គ្នា​គឺ ​១-១ ៕

តារាងចំណាត់ថ្នាក់លិគ ដាណឺម៉ាក ត្រឹមសប្ដាហ៍ទី ២៤

ប្រភព៖ theguardian ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;