រកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ១ករណីបន្ថែមទៀត ជា​បុរស​ខ្មែរ ទើបត្រឡប់​មកពី​ថៃ

  • 2020-05-30 00:25:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងសុខាភិបាល បានជូនដំណឹងថា មាន​ករណី​ជាសះស្បើយ​ ១នាក់ និង​ករណី​វិជ្ជមាន​កូវីដ១៩ ថ្មី ១នាក់ នៅថ្ងៃទី២៩ ខែឧសភា​ ឆ្នាំ២០២០។

ករណីជាសះស្បើយ ១នាក់នោះ គឺ​ស្រ្ដីជនជាតិខ្មែរ វ័យ ៣៩ឆ្នាំ ដែលទើប​ត្រឡប់មកពីសហរដ្ឋអាមេរិក រស់នៅ​ក្នុង​សង្កាត់ទឹកថ្លា រាជធានីភ្នំពេញ។

ចំណែកករណីវិជ្ជមានថ្មី គឺ​បុរស​ជនជាតិ​ខ្មែរ អាយុ ៦២ឆ្នាំ រស់នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ជា​អ្នក​ដែល​បាន​ចូលរួម​សិក្សា​សាសនា​នៅខេត្តយ៉ាឡា ប្រទេស​ថៃ ហើយ​ត្រឡប់​មក​ពីប្រទេស​ថៃ ដោយធ្វើដំណើរ​តាមរថយន្ត​ទេសចរណ៍ ១២កៅអី ចូលតាមច្រក​អូរបីជាន់ មកដល់កម្ពុជា ថ្ងៃទី២៨ ខែឧសភា។

អានសេចក្ដីជូនដំណឹងលម្អិតរបស់ក្រសួង ខាងក្រោមនេះ៖

អត្ថបទថ្មី
;