មិនត្រឹមតែ​នៅ​អាមេរិកទេ ដែលធ្វើបាតុកម្មជុំវិញ​ការស្លាប់​របស់ George Floyd

  • 2020-06-01 01:49:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មនុស្សរាប់ពាន់នាក់នៅក្រុងឡុងដ៏ ប្រទេស​អង់គ្លេស និង​ក្រុងប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ ក៏បាន​ធ្វើបាតុកម្មផងដែរកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ​២០២០ ដើម្បីសហការ​ជាមួយអ្នកតវ៉ានៅអាមេរិក ប្រឆាំងនឹង​ភាពអយុត្តិធម៌ចំពោះ​ការស្លាប់​របស់ George Floyd។

នៅក្រុងឡុងដ៏ ក្រុមអ្នកតវ៉ា បាន​ធ្វើនៅ​ទីលាន Trafalgar Square ដោយ​ស្រែក​ថា «គ្មានយុត្តិធម៌ គ្មាន​សន្តិភាព» ហើយ​ដង្ហែក្បួនឆ្លងកាត់​សភា និងបញ្ចប់​នៅខាងក្រៅ​ស្ថានទូត​អាមេរិក។

ចំណែក​នៅក្រុងប៊ែរឡាំង អ្នកតវ៉ា បាន​ប្រមូលផ្តុំ​គ្នា​នៅក្រៅ​ស្ថានទូតអាមេរិក ដោយកាន់បដា​សរសេរថា៖ «យុត្តិធម៌សម្រាប់​ George Floyd, ឈប់​សម្លាប់យើងទៅ»។

ក្រោយការស្លាប់​របស់បុរសស្បែកខ្មៅ George Floyd ដោយ​សារត្រូវប៉ូលិសសង្កត់​ជង្គង់ត្រង់ក កាលពីសប្តាហ៍មុន បានបង្កឱ្យមានព្យុះបាតុកម្ម​ដ៏ខ្លាំងនៅអាមេរិក ដោយចោទប្រកាន់​ពីប្រព័ន្ធយុត្តិធម៌ដ៏លម្អៀ​ក្នុងប្រទេស​មហាអំណាចនេះ។ ក្នុងនោះ​មានការ​ធ្វើបាតុកម្មឈានដល់ហិង្សា បិទផ្លូវ ដុតភ្លើង ហើយ​ត្រូវប៉ូលិសបង្ក្រាបវិញផងដែរ ដោយ​បាញ់​ឧស្ម័នបង្ហូរទឹកភ្នែក និង​គ្រាប់ប្លាស្ទីក ដើម្បីបំបែកហ្វូងបាតុករ​រក្សា​សណ្តាប់ធ្នាប់៕

ប្រភព៖ Channelnewsasia

អត្ថបទថ្មី
;