អតីតក្លឹប Haaland លើកពានរាំសប្បាយអរ ទោះបីក្នុងកីឡដ្ឋានគ្មានអ្នកគាំទ្រ
- 2020-06-01 02:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតក្លឹប Haaland លើកពានរាំសប្បាយអរ ទោះបីក្នុងកីឡដ្ឋានគ្មានអ្នកគាំទ្រ
ចន្លោះមិនឃើញ
ក្លឹបដែលស្ថិតនៅប្រទេសអូទ្រីស Salzburg បានលត់ក្រុមមកពីលីគទី ២ Austria Lustenau ដោយលទ្ធផល ៥-០ បានគ្រងជើងឯកជាលើកដំបូងក្រោមការដឹកនាំរបស់លោក Jesse Marsch ដែលទើបនឹងផ្លាស់មកពីក្លឹប New York Red Bulls កាលពីឆ្នាំមុន។ ការឈ្នះនេះ គឺជាលើកទី៧ ក្នុងរយៈពេល ៩ឆ្នាំជាប់ៗគ្នារបស់ក្លឹប។
ក្លឹប Red Bull Salzburg បានឈ្នះពានរង្វាន់ Austrian Cup រដូវកាល ២០១៩-២០២០ នៅក្នុងកីឡដ្ឋាន Woerthersee ស្ងាត់ជ្រងំ គ្មានអ្នកគាំទ្រ ព្រមទាំងរក្សាគំលាតពីគ្នា មិនអាចអោប ឬចាប់ដៃគ្នាដូចពីមុននោះទេ ប៉ុន្តែក្រុមកីឡាករនៅតែ រាំសប្បាយដើម្បីអបអរសមិទ្ធផលនៃការខិតខំរបស់ពួកគេ។
ទស្សនាវីដេអូហាយឡាយខាងក្រោម៖