បង្ហាញមុខ SUV ទាំង១០ម៉ូដែល ល្អទិញបំផុត សម្រាប់ឆ្នាំ២០២០

  • 2020-06-01 02:44:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


SUV បាននិងកំពុងក្លាយជារថយន្តដ៏ពេញនិយមបំផុតមួយ សម្រាប់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ននេះ។ ជាមួយគ្នានេះដែរ គេហទំព័ររថយន្តដ៏ល្បីឈ្មោះ Motortrend បានចងក្រងនូវរថយន្ត SUV ទាំង ១០ម៉ូដែល ល្អទិញប្រើបំផុតនៅក្នុងឆ្នាំ២០២០ ដែលមានដូចជា៖

១) Kia Soul (SUV ខ្នាតតូចល្អបំផុត)

  • តម្លៃចាប់ពី៖ ១៨ ៦១០ដុល្លារ ទៅ ២៨ ៦១០ដុល្លារ
  • ជម្រើសម៉ាស៊ីន៖ ចំណុះ ២,០លីត្រ ៤ស៊ីឡាំង កម្លាំង ១៤៧សេះ និង ចំណុះ ១,៦លីត្រ turbo ៤ស៊ីឡាំង កម្លាំង ២០១សេះ
  • កម្រិតស៊ីប្រេងជាមធ្យមក្នុង១០០គីឡូម៉ែត្រ៖ ៧,១ ទៅ ៧,៥លីត្រ

២) Honda CR-V (SUV ខ្នាតតូចល្អបំផុត)

  • តម្លៃចាប់ពី៖ ២៦ ១៧០ដុល្លារ ទៅ ៣៧ ០៧០ដុល្លារ
  • ជម្រើសម៉ាស៊ីន៖ ចំណុះ ១,៥លីត្រ turbo ៤ស៊ីឡាំង កម្លាំង ១៩០សេះ និង ចំណុះ ២,០លីត្រ hybrid ៤ស៊ីឡាំង កម្លាំង ២១២សេះ
  • កម្រិតស៊ីប្រេងជាមធ្យមក្នុង១០០គីឡូម៉ែត្រ៖ ៦,៧ ទៅ ៧,៣លីត្រ

៣) Subaru Outback (SUV ខ្នាតមធ្យមល្អបំផុត)

  • តម្លៃចាប់ពី៖ ២៧ ៦៥៥ដុល្លារ ទៅ ៤០ ៧០៥ដុល្លារ
  • ជម្រើសម៉ាស៊ីន៖ ចំណុះ ២,៥លីត្រ ៤ស៊ីឡាំង កម្លាំង ១៨២សេះ និង ចំណុះ ២,៤លីត្រ turbo ៤ស៊ីឡាំង កម្លាំង ២៦០សេះ
  • កម្រិតស៊ីប្រេងជាមធ្យមក្នុង១០០គីឡូម៉ែត្រ៖ ៧,១ ទៅ ៧,៨លីត្រ

៤) Kia Telluride (SUV កៅអី៣ជួរល្អបំផុត)

  • តម្លៃចាប់ពី៖ ៣៣ ០៦០ដុល្លារ ទៅ ៤២ ៩៦០ដុល្លារ
  • ជម្រើសម៉ាស៊ីន៖ ចំណុះ ៣,៨លីត្រ ៦ស៊ីឡាំង កម្លាំង ២៩១សេះ
  • កម្រិតស៊ីប្រេងជាមធ្យមក្នុង១០០គីឡូម៉ែត្រ៖ ៩,០ ទៅ ៩,៨លីត្រ

៥) Ford Expedition (SUV កៅអី៣ជួរខ្នាតធំល្អបំផុត)

  • តម្លៃចាប់ពី៖ ៥៤ ៥០៥ដុល្លារ ទៅ ៧៨ ៦៦០ដុល្លារ
  • ជម្រើសម៉ាស៊ីន៖ ចំណុះ ៣,៥លីត្រ twin-turbo ៦ស៊ីឡាំង កម្លាំង ៣៧៥សេះ
  • កម្រិតស៊ីប្រេងជាមធ្យមក្នុង១០០គីឡូម៉ែត្រ៖ ៩,៨ ទៅ ១១,២លីត្រ

៦) Volvo XC40 (SUV ខ្នាតតូចប្រណីតល្អបំផុត)

  • តម្លៃចាប់ពី៖ ៣៥ ៣៤០ដុល្លារ ទៅ ៤៣ ៤៤៥ដុល្លារ
  • ជម្រើសម៉ាស៊ីន៖ ចំណុះ ២,០លីត្រ turbo ៤ស៊ីឡាំង កម្លាំង ១៨៧សេះ ឬ ២៤៨សេះ
  • កម្រិតស៊ីប្រេងជាមធ្យមក្នុង១០០គីឡូម៉ែត្រ៖ ៧,១ ទៅ ៧,៨លីត្រ

៧) Volvo XC60 (SUV ខ្នាតតូចប្រណីតល្អបំផុត)

  • តម្លៃចាប់ពី៖ ៤១ ៧៩០ដុល្លារ ទៅ ៧០ ៤៩៥ដុល្លារ
  • ជម្រើសម៉ាស៊ីន៖ ចំណុះ ២,០លីត្រ turbo ៤ស៊ីឡាំង កម្លាំង ២៥០សេះ , ចំណុះ ២,០លីត្រ turbo/supercharged ៤ស៊ីឡាំង កម្លាំង ៣១៥សេះ និង ចំណុះ ២,០លីត្រ turbo/supercharged hybrid កម្លាំង ៣១៣សេះ ឬ ៣២៩សេះ
  • កម្រិតស៊ីប្រេងជាមធ្យមក្នុង១០០គីឡូម៉ែត្រ៖ ៨,១ ទៅ ៨,៧លីត្រ

៨) BMW X5 (SUV ប្រណីតខ្នាតមធ្យមល្អបំផុត)

  • តម្លៃចាប់ពី៖ ៦០ ៩៤៥ដុល្លារ ទៅ ១១៥ ០៩៥ដុល្លារ
  • ជម្រើសម៉ាស៊ីន៖ ចំណុះ ៣,០លីត្រ turbo ៦ស៊ីឡាំង កម្លាំង ៣៣៥សេះ និង ចំណុះ ៤,៤លីត្រ twin-turbo ៨ស៊ីឡាំង កម្លាំង ៤៥៦ ដល់ ៦១៧សេះ
  • កម្រិតស៊ីប្រេងជាមធ្យមក្នុង១០០គីឡូម៉ែត្រ៖ ៩,០ ទៅ ១៣,០លីត្រ

៩) Lincoln Aviator (SUV កៅអី៣ជួរប្រណីតល្អបំផុត)

  • តម្លៃចាប់ពី៖ ៥២ ១៩៥ដុល្លារ ទៅ ៧៨ ៧៩០ដុល្លារ
  • ជម្រើសម៉ាស៊ីន៖ ចំណុះ ៣,០លីត្រ twin-turbo ៦ស៊ីឡាំង កម្លាំង ៤០០សេះ និង ចំណុះ ៣,០លីត្រ twin-turbo hybrid ៦ស៊ីឡាំង កម្លាំង ៤៩៤សេះ
  • កម្រិតស៊ីប្រេងជាមធ្យមក្នុង១០០គីឡូម៉ែត្រ៖ ៩,០ ទៅ ៩,៨លីត្រ

១០) Lincoln Navigator (SUV កៅអី៣ជួរប្រណីតខ្នាតធំល្អបំផុត)

  • តម្លៃចាប់ពី៖ ៧៧ ៤៨០ដុល្លារ ទៅ ១០១ ៦៣០ដុល្លារ
  • ជម្រើសម៉ាស៊ីន៖ ចំណុះ ៣,៥លីត្រ twin-turbo ៦ស៊ីឡាំង កម្លាំង ៤៥០សេះ
  • កម្រិតស៊ីប្រេងជាមធ្យមក្នុង១០០គីឡូម៉ែត្រ៖ ១០,៦ ទៅ ១១,២លីត្រ

ប្រភព៖ MotorTrend ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី
;