បើលិខិតឆ្លងដែនខូច រហែក ឬផុតកំណត់ និងចង់ធ្វើថ្មី ត្រូវធ្វើដូចម្ដេច?

  • 2020-06-01 04:34:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បាន​ចេញ​សេចក្ដីណែនាំ​ពីនិតិវិធី និងលក្ខខណ្ឌ ដើម្បីសម្រួល​ដល់​ប្រជាពលរដ្ឋក្នុង​ការ​ស្នើសុំ​ផ្ដល់​លិខិតឆ្លងដែលសារជាថ្មី នៅតាម​សាខា និង​ទី​ស្នាក់​ការ ដូច​ខាង​ក្រោម៖

ករណីលិខិតឆ្លងដែនខូច រហែក ឬផុតសុពលភាព ត្រូវ៖

  • តម្រូវ​ឲ្យ​ភ្ជាប់​មក​ជា​មួយ​នូវ លិខិតឆ្លងដែនខូច រហែក ឬផុតសុពលភាព

  • ធ្វើ​សំណើស្នើសុំផ្ដល់លិខិឆ្លងដែនសារជាថ្មី

  • បំពេញនិតិវិធី និងលក្ខខណ្ឌដូច​ការ​ស្នើសុំលិខិតឆ្លងដែនដូច​លើកទី១

ករណីលិខិឆ្លងដែនបាត់ ត្រូវ៖

  • តម្រូវ​ឲ្យ​មាន​ពាក្យបណ្ដឹង​ស្ដីពីការ​បាត់ ដោយ​ទទួល​ស្គាល់​ពី​អាជ្ញាធរ មាន​សមត្ថកិច្ច

  • ធ្វើ​សំណើស្នើសុំផ្ដល់​លិខិឆ្លងដែន​សារជាថ្មី

  • បំពេញនិតិវិធី និងលក្ខខណ្ឌដូច​ការ​ស្នើសុំលិខិតឆ្លងដែនដូច​លើកទី១

ប្រសិនបើ ការស្នើសុំលិខិឆ្លងដែនថ្មី មានទិន្នន័យខុសពីលិខិឆ្លងដែនមុន ត្រូវ​មក​ដាក់​ពាក្យ​ស្នើសុំ និង​បំពេញ​និតិវិធី​នៅនាយកដ្ឋាន​លិខិឆ្លងដែន​ដោយ​ផ្ទាល់។

សេចក្ដីណែនាំខាងក្រោម៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;