សម្តេច ហ៊ុន សែន ដាក់ឈ្មោះចំណុចដែលធ្វើផ្លូវពុះភ្នំថា «ខ្មែរធ្វើបាន»
- 2020-06-01 09:30:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន ដាក់ឈ្មោះចំណុចដែលធ្វើផ្លូវពុះភ្នំថា «ខ្មែរធ្វើបាន»
ចន្លោះមិនឃើញ
សម្តេច ហ៊ុន សែន បានថ្លែងថា សម្តេចបានដាក់ឈ្មោះ ៣កន្លែង ក្នុងពេលចុះពិនិត្យការសាងសង់ផ្លូវ ៣៤ខ្សែ នៅក្រុងព្រះសីហនុ ក្នុងនោះមានឈ្មោះ «ខ្មែរធ្វើបាន», «សិលាចាំស្នេហ៍» និង«ដើមឈើចាំស្នេហ៍»។ ការថ្លែងនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ និងក្រុមការងារសាងសង់ផ្លូវ នៅខេត្តព្រះសីហនុ នារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០។
សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា៖ ខ្ញុំព្រឹកមិញ មានឱកាសដាក់ឈ្មោះបាន ៣កន្លែង។ មួយ គឺឈ្មោះដាក់នៅកន្លែងដែលយើងវះភ្នំ គេហៅថាពុះភ្នំ ដើម្បីធ្វើផ្លូវ ដាក់ថា «ខ្មែរធ្វើបាន»។ បន្ទាប់មកទៀត យើងឃើញផ្ទាំងសិលាម្តុំនៅកណ្តាលផ្លូវ ហើយដែលយើងធ្វើផ្លូវព័ទ្ធសងខាង ខ្ញុំសូមឱ្យដាក់ឈ្មោះថា «សិលាចាំស្នេហ៍»។ បន្ទាប់មកទៀត មានដើមឈើ១ដើម នៅកណ្តាលផ្លូវទៀតហើយយើង ធ្វើផ្លូវវាង ខ្ញុំសុំដាក់ឈ្មោះថា «ដើមឈើចាំស្នេហ៍»។