ស៊ីថ្លៃអីតែ​ក្នុងរឿង​អាសអាភាស សូម្បី​របស់​ម្យ៉ាង​នេះក៏ Sora Aoi លក់​បាន​ថ្លៃ​មិន​ណយ​ដែរ!

  • 2020-06-02 01:54:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អក្សរ​ផ្ចង់​ជា​ភាសា​ចិន ដែល​សរសេរ​ផ្ទាល់​ដៃ​ដោយ​អតីត​តារា​សិច Sora Aoi លក់​ដេញ​ថ្លៃ​បាន​ដល់​ទៅ ៩៥០០០​ដុល្លារ​ឯណោះ។ ការ​ដេញ​ថ្លៃ​ស្នាដៃ​របស់ Sora Aoi បាន​ធ្វើ​ឡើង​កាល​​​ពី​កំឡុង​​ឆ្នាំ​២០១៣ នៅ​ក្នុង​ទីក្រុង Ningbo ប្រទេស​ចិន។

ភាព​ល្បាញ​ល្បី​របស់​​ Sora មិន​ត្រឹម​តែ​មាន​លើ​ទឹក​ដី​កំណើត​នៅ​ឯ​ប្រទេស​ជប៉ុន​នោះ​ទេ គឺ​នាង​មាន​គេ​ទទួល​ស្គាល់​​ច្រើន​នៅ​ពាសពេញ​ពិភពលោក ជា​ពិសេស​​គឺ​នៅ​ក្នុង​ប្រទេស​ចិន។ កាល​ពី​​ចុង​ឆ្នាំ​២០១១ នាង​បាន​បង្កើត​គណនី​មួយ​នៅ​លើ​បណ្ដាញ​សង្គម Weibo របស់​ចិន ហើយ​ក៏​​មាន​អ្នក​គាំទ្រ​ច្រើន​សន្ធឹក​នឹក​ស្មាន​​មិន​ដល់។ គិត​ត្រឹម​ឆ្នាំ​២០១៨ គណនី Weibo របស់​នាង ​មាន​អ្នក​គាំទ្រ​ច្រើន​ជាង ១៨​លាន​នាក់ ដែល​តួ​លេខ​នេះ​ច្រើន​ជាង​បុគ្គល​ល្បីៗ​ដូចជា Taylor Swift ឬ​ក៏ David Beckham ទៅ​​ទៀត។

ងាក​មក​និយាយ​ពី​រឿង​អក្សរ​ផ្ចង់​របស់ Sora Aoi វិញ គឺ​មាន​អ្នក​ខ្លះ​គាំទ្រ និង​ពេញ​ចិត្ត​ពី​ស្នាដៃ​នាង ហើយ​​ក៏​មាន​អ្នក​ខ្លះ​ទៀត​​បាន​បញ្ចេញ​មតិ​រិះគន់​ថា​​នាង​គ្មាន​ជំនាញ ដោយ​សរសេរ​ត្រឹម​ដូច​​អក្សរ​ផ្ចង់​កូន​ក្មេង​សោះ តែ​លក់​បាន​តម្លៃ​ថ្លៃ​មិន​គួរ​ឲ្យ​ជឿ។

សូម​បញ្ជាក់​ថា Sora Aoi បាន​ប្រកប​អាជីព​ជា​អ្នក​សម្ដែង​ក្ដៅ​សាច់​នៅ​មុខ​កាមេរ៉ា​ចន្លោះ​ពី​ឆ្នាំ​២០០២ ដល់​ឆ្នាំ​២០១១ ដោយ​ថត​រឿង​បាន​មិន​តិច​ជាង ៦០០​រឿង​នោះ​ឡើយ។ ក្រោយ​លា​ឈប់​ពី​ឧស្សាហកម្ម​អាសអាភាស នាង​បាន​វិវឌ្ឍ​ខ្លួន​មក​ជា​តារា​​ចម្រៀង និង​តារា​សម្ដែង​ដូច​គេ​ដូច​ឯង​ធម្មតា។ លុះ​ដល់​​ដើម​ឆ្នាំ​២០១៨ ស្រី​ស្អាត​​រូប​នេះ​បាន​ប្រកាស​ពី​ដំណឹង​ខក​ចិត្ត​សម្រាប់​​ក្រុម​អ្នក​គាំទ្រ ដោយ​នាង​បាន​សម្រេច​​ចិត្ត​រៀបការ​ជាមួយ​នឹង​ DJ ម្នាក់​ឈ្មោះ​ថា Non។ រួមរស់​ជាមួយ​គ្នា​បាន​ជាង​១ឆ្នាំ Sora ក៏​បាន​ផ្ដល់​កំណើត​ដល់​កូន​ភ្លោះ​ប្រុស​ នា​ដើម​ខែ​ឧសភា ឆ្នាំ​២០១៩​កន្លង​ទៅ៕

ប្រភព៖ BBC | Scmp ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;